Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បាននិងកំពុង​ប្រឹងប្រែង​អនុវត្តន៍​យ៉ាងសកម្ម គ្មាន​ឈប់ឈរ ដើម្បើ​ឆ្លើយ​តប​ទៅតាម​កំណើន​សេដ្ឋកិច្ចជាតិ​

spot_img

កំពង់ចាម​ ៖ ​ស្របតាម​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍ កម្ពុជា​បាននិងកំពុង​ប្រឹងប្រែង​អនុវត្តន៍​យ៉ាងសកម្ម គ្មាន​ឈប់ឈរ ដើម្បើ​ឆ្លើុយ​តប​ទៅតាម​កំណើន​សេដ្ឋកិច្ចជាតិ កំណើន​សេដ្ឋកិច្ច​គ្រួសារ តាមរយ​:​ការបង្កើត​ការងារ បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក​។​

​នៅ​​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​វត្ត នគរ​បា​ជ័យ ស្ថិតក្នុង​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​រៀបចំ​ប្រារព្វ​មី​ទ្ទី​ញ​អបអរ សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ (២​ធ្នូ ១៩៧៨- ២​ធ្នូ ២០១៨) ទិវា​កំណើត​រណសិរ្យ​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងាេ​រថ្នាក់​ជា​តិចុះ​ជួយស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​រំលឹក​ជម្រាបជូន​អង្គ​មី​ទ្ទី​ញ ដោយ​សង្ខេប​ពី​ប្រវត្តិ​ថ្ងៃ​២ ធ្នូ ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​តស៊ូ ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​រំដោះ​ប្រទេស​ជាតិ និង ប្រជាជន​ចេញពី​គ្រោះមហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត នា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។ ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​វេទនា អសន្តិសុ ខ​សង្គម អសន្តិសុខ​ស្បៀង ហើយ​អ្វីៗ​គ្រប់បែប​យ៉ាង​ត្រូវបាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់​។ ឃើញ​ច្បាស់​ពី​បញ្ហា​នេះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លើ​ឆន្ទ​: មនសិការ​ស្នេហា​ជាតិ បង្រួបបង្រួម​ជាតិ ការពារ​បូរណភាព​ទឹកដី និង​អភិវឌ្ឍន៍​មាតុភូមិ​ដ៏​ល្អ​ផូរផង់​នេះ បាន​ខិតខំ​ដឹកនាំ​ប្រទេសជាតិ ឆ្លងកាត់​ឧបសគ្គ​គ្រប់បែប​យ៉ាង​រហូត​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ធំធេង​ដូច​យើង​មាន​ក្នុង​បច្ចុប្បន្ន​នេះ​។​

​ច្បាស់​ណាស់ កម្ពុជា​បច្ចុប្បន្ន​កំពុង​បោះជំហាន​ទៅមុខ លើ​មា​គារ​សន្តិភាព បង្រួបបង្រួម​ជាតិ ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​។ ប្រជាជន​កម្ពុជា​កំពុង​រួមរស់ ជាមួយ​គ្នា​យ៉ាង​សុខដុមរមនា​ទាំង​ក្នុង​គ្រួសារ និង​សង្គមជាតិ ដោយ​ពុំ​មាន​ការរើសអើង​ពី​និន្នាការ​នយោបាយ ជំនឿ​សាសនា ឬ​ឋាន​:​ក្នុង​សង្គម​ឡើយ ហើយ​កំពុង​បញ្ចេញ​អស់​កំលាំងកាយ​ចិត្ត ដើម្បី​បន្ត​កសាង ការពារ និង​អភិវឌ្ឍន៍​មាតុភូមិ ដ៏​បវរ​របស់ខ្លួន​ឆ្ពោះទៅ​រក​អនាគត ដ៏​ភ្លឺស្វាង​មួយ​ប្រកបដោយ​ភាពប្រាកដនិយម​ថា​នឹង​គ្មាន​កើត​ជា​ថ្មី​នូវ​សោកនាដកម្ម​ដូច​អតីតកាល​ឡើយ​។ ពិតណាស់ ស្នាមញញឹម​ដែល​ប្រជាជន​មាន​ថ្ងៃនេះ វា​ស្ថិត​ក្នុង​ដំណើរ​វិវឌ្ឍន៍​ដ៏​វែងឆ្ងាយ​មួយ ដោយ​ឆ្លងកាត់​ការ​វិវឌ្ឍន៍ ជាច្រើន​ដំណាក់កាល មាន​គ្រប់​រស់ជាតិ​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​។​

​លោក រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​ឆ្លើយតប​តាម​និន្នាការ​វិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ទង​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក ជាពិសេស​ការរីកចម្រើន​របស់​ប្រទេសជាតិ​យើង ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល បាន​និង​កំពុង​បន្ត​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាអាទិ៍ វិស័យសេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​ជា​សរសៃ​ឈាម​​សេដ្ឋកិច្ច​ដ៏​រឹងមាំ និង​យូ​អង្វែង​។​

​ដើម្បី​តបស្នង​សងគុណ​នូវ​គុណូបការដ៏​ថ្លៃថ្លា​នេះ លោក រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ ខិតខំ​ថែរក្សា​ឲ្យបាន​គង់វង្ស​នូវ​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន និង​ជា​ពិសេស​ត្រូវ​រួម​សាមគ្គី​គ្នា​ការពារ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×