Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរមិនគួរឲ្យជឿ​! ព្រឹក​មិញ​នេះ សា​ឡិ​ក ធ្វើ​ឲ្យ​កក្រើក​ចង់​ខ្យល់ចាប់​រី​សិប​សិ​នី​ស​តែម្តង នៅ​នៅ​សាខា ប៊ែ​ល ធី (​ពោធិ៍​តិ​ន​តុង​) ព្រោះតែ​… (​វីដេអូ​)

spot_img

​កុមារា ធុច សា​ឡិ​ក អាយុ ១៤ ឆ្នាំ ជា​ក្មេងប្រុស​ម្នាក់​ក្នុងចំណោម​ក្មេងប្រុស​ស្រី​ដទៃៗ​ទៀត លក់ដូរ​វត្ថុ​អនុស្សាវរីយ៍​នៅមុខ​ប្រាសាទតាព្រហ្ម បានធ្វើ​ឲ្យ​កក្រើក​ខ្លាំង​តែម្តង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុងអំឡុងពេល​ជាច្រើន​ថ្ងៃ​កន្លងទៅនេះ បន្ទាប់ពី​វីដេអូ​មួយ​បង្ហាញ​រូបគេ​បាន​បញ្ចេញ​សមត្ថភាព​ដ៏​ពូកែ​អស្ចារ្យ អាច​និយាយ​ភាសាបរទេស​បាន​រហូត​ដល់​ជាង ១៥ ភាសា ដែល​ត្រូវបាន​បង្ហោះ​ដំបូង​ដោយ​ស្ត្រី​ទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ដែល​បាន​មកលេង​នៅលើ​ទឹកដី​អង្គរ​យើង កាលពី​ខែ​មុននេះ ។​

​ភាពល្បីល្បាញ​របស់​ក្មេងប្រុស​រូបនេះ បានធ្វើ​ឲ្យ​មាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដល់​សប្បុរស​ជនជាតិ​ជាច្រើន​នៅក្នុង​ស្រុក ពិសេស​ថ្នាក់ដឹកនាំ​ប្រទេស​របស់​យើង​ដែលមាន​សម្តេច​ក​ត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចាប់អារម្មណ៍ និង​បាន​ចាត់​មន្ត្រីក្រោមឱវាទ​ផ្តល់​ការ​ឧ​ត្ថ​ម្ភ​សម្រាប់​ការសិក្សា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ដល់​ចៅប្រុស​ដ៏​ឆ្លាត​រូបនេះ​ផងដែរ ។​

​តាមរយៈ​ការសន្យា​ផ្តល់ជូន​ការសិក្សា​ទាំងស្រុង​នេះ ពី​សប្បុរសជន​ដែលមាន​ចិត្ត​អាណិត​ស្រលាញ់ ក៏ដូចជា​លោក​ឧកញ៉ា​វ័យក្មេង​ចិត្តធម៌ ឌួង ឆាយ ផង​នោះ ឥឡូវនេះ កុមារា ធុច សា​ឡិ​ក បាន​ផ្លាស់ប្តូរ​ការសិក្សា​ពី​ខេត្តសៀមរាប មកកាន់​ទីក្រុង​ភ្នំពេញ​ហើយ ។ ជាក់ស្តែង​កាលពី​ព្រឹក​មិញ​នេះ ដែលជា​ថ្ងៃ​ចូលរៀន​ដំបូង​របស់​រូបគេ​នៅឯ​សាលា ប៊ែ​ល ធី (​សាខា​ពោធិចិនតុង​) សា​ឡិ​ក បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ម្តងទៀត ស្ថិត​នៅមុខ​បន្ទប់​ទទួល​ចុះឈ្មោះ​ចូលរៀន នៅពេល​ដែលមាន​កុមារា​តូចៗ​យ៉ាងច្រើន នាំគ្នា​ប្រជ្រៀត​គ្នា​យ៉ាង​ជ្រួលច្របល់​ប្រៀប​ដូច​ទឹក​ចង់​បាក់​ទំនប់​អីចឹង ព្រោះតែ​ពួកគេ​ម្នាក់ៗ​ចង់​សម្តែង​ការស្វាគមន៍ សា​ឡិ​ក យ៉ាងខ្លាំង​នោះ ។​

​ស្ថិតក្នុង​ស្ថានភាព​ដ៏​ពុំ​នឹកស្មាន​បែបនេះ រី​សិប​សិ​នី​សម្នាក់ បាន​និយាយ​នៅក្នុង​វីដេអូ​ឃ្លី​ប​ពោរពេញ​ដោយ​ក្តីរំភើប​ថា «​វ៉ា​វ​! បើ​យ៉ាងនេះ ប្រាកដជា​ខ្យល់ចាប់​មិន​ខាន​ទេ មើលទៅ ព្រះ​អើយ រំភើប​ណាស់​» ៕ ដោយ​៖ ចន្ទី​

spot_img
×