Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែឆ្ងល់​ចាក់​ការ៉ាស់​ហ្នឹង ឆាប់​​អស់​​សាំង​​ខុស​​ប្រក្រតី! ពេល​​កាំ​កុង​​ត្រូល​​ចុះ​​ពិនិត្យ ព្រះ​ម្ចាស់​ថ្លៃ​ស្ទើរ​ដាច់​ផ្ងារ ចាក់ ១០ លីត្រ បានតែ….

spot_img

​ស្ថានីយ៍​ប្រេង​ចាក់​សាំង ត្រូវបាន​មហាជន​ដែលជា​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ តែង​ចាត់ទុកថា​ជា​កន្លែង​ចាក់​សាំង​ផ្តល់​ទាំង​គុណ​ភាពល្អ និង​គ្រប់​លីត្រ​ត្រឹមត្រូវ ។ ទោះយ៉ាងណា ក៏មាន​មនុស្ស​មួយចំនួន​តែង​នឹក​សង្ស័យថា អាចមាន​ការលួចបន្លំ​នូវ​ទង្វើ​មិន​ដ៏​ល្អ​ណាមួយ សម្រាប់​កន្លែង​ខ្លះ ដែល​មិន​ស្មើនឹង​កន្លែង​ចាក់​ដប​រាយរង​នៅតាម​ចិញ្ចើមផ្លូវ​ផង ។​

​ជាក់ស្តែង ថ្មីៗ​នេះ បន្ទាប់ពី​មានការ​រិះគន់​ខ្លាំងពេក បានធ្វើ​ឲ្យ​មន្ត្រី​កាំកុងត្រូល​សម្រេចចិត្ត​ចុះ​ពិនិត្យ និង​ឃាត់ខ្លួន​ម្ចាស់​ស្ថានីយ៍​ប្រេង​តេ​លា​មួយកន្លែង​មាន​ឈ្មោះថា «​រស្មី ពិសី​» ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បញ្ជូនទៅ​តុលាការ បន្ទាប់ពី​រកឃើញថា ស្ថានីយ៍​ប្រេង​នេះ បាន​មានគំនិត​ខូច​លួច​ស៊ីប្រេង​ដែល​ចាក់​ឲ្យ​ភ្ញៀវ​រហូតដល់​ទៅ ២០% មានន័យថា ចាក់ ១០ លីត្រ ទទួល​បានតែ ៨ លីត្រ ប៉ុណ្ណោះ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គឺ​ពួកគេ​បាន​លួច​ពី​គុណភាព​ប្រេង​ធម្មតា ទៅជា​ប្រេង​ស៊ុប​ពែរ​ថែម​ទៀតផង ។ នេះ​បើ​យោង​លោក ផែង វណ្ណៈ រ​រៀបរាប់​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ៕ ដោយ​៖ ឧ​ត្ត​ម

spot_img
×