Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន​ថា កាលពី​៤០​ឆ្នាំមុន ទី​នេះ​ជា​សមរភូមិ​ប្រយុទ្ធ មួយថ្ងៃៗ​ឭ​តែ​សំឡេង​គ្រាប់កាំភ្លើង​

spot_img

​ក្រចេះ ​៖ សម្តេច​ហេង សំរិន នៅ​ព្រឹក​ថ្ងៃទី​១​ធ្នូ​នេះ បាន​ថ្លែងថា ទី​នេះ​កាលពី​៤០​ឆ្នាំមុន ខ្ញុំ​និង​ឥស្សរជន​ស្នេហា​ជាតិ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​ទៀត បាន​បង្កើត​នូវ រណសិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នា​ថ្ងៃ ២ ធ្នូ ១៩៧៨ ដើម្បី​រំដោះ​ពី​របប​ប្រល័យ​ពូជ​សាស​ន៏ បុល ពត និង ទទួលបាន​ជ័យជំនះ​ទាំងស្រុង នា​ថ្ងៃ ៧ មករា ១៩៧៩ រួមគ្នា​កសាង និង អភិវឌ្ឍ​ន៏ ប្រទេស​កម្ពុជា​។ កាលពី​៤០​ឆ្នាំមុន ទី​នេះ​ជា​សមរភូមិ​ប្រយុទ្ធ មួយថ្ងៃៗ​ឭ​តែ​សំឡេង​គ្រាប់កាំភ្លើង តែ​ពេល​នេះ​តំបន់​នេះ ក្លាយជា​តំបន់​អភិវឌ្ឍន៍ កសិឧស្សាហកម្ម ដែល​ពល​ដ្ឋ​រស់នៅ​ដោយ​សុខសន្តិភាព មិន​ភ័យខ្លាច​ពី​ការប្រយុទ្ធ​គ្នា មិន​ភ័យព្រួយ​ពី​ការ​រត់​គេច​គ្រាប់កាំភ្លើង​ទៀត​ទេ​។​

​រយៈពេល​៤០​ឆ្នាំ​ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​តស៊ូ​ខ្លាំងណាស់​ក្នុង​ការនាំមក​នូវ​សុខសន្តិភាព​ជូន​ពលរដ្ឋ​។ ដៃ​ម្ខាង​ទប់ស្កាត់​ការវិលត្រឡប់​មកវិញ​នៃ​របប​ប៉ុលពត ដៃ​ម្ខាង​កសាង​ស្តារ អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើង​។​

​សូម​ជនរួមជាតិ និង​យុវជន​ជំនាន់​ក្រោយ​រួម​សាមគ្គី​គ្នា​ថែរក្សា​សុខសន្តិភាព​ដែល​យើង​ទទួលបាន​មក​ដោយ​លំបាក ឲ្យបាន​គង់វង្ស​រហូត​ទៅ ដើម្បី​ប្រទេសជាតិ​ទទួលបាន​ការអភិវឌ្ឍ​បន្តទៀត​។ មានតែ​សន្តិភាព​ទេ​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ នូវ​អ្វីៗ​គ្រប់យ៉ាង​។​ ​ដោយ​ ៖​ កូឡាប​

 

spot_img
×