Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បើក​ហើយ​! ហាង​កាហ្វេ​មួយ​នៅ​ទីក្រុង​តូ​ក្យូ ជួល​ជនពិការ​គ្រប់គ្រង «​អ្នកបម្រើ​ភ្ញៀវ​» Robot ទទួលបាន​ប្រាក់​ឈ្នួល​១​ម៉ោង​… (​វីដេអូ​)

spot_img

​ហាង​កាហ្វេ​មួយ​មាន​ឈ្មោះថា «Dawn ver.β» ដែល​បម្រើ​ដោយ​បុគ្គលិក​សុទ្ធតែ Robot ដែល​ត្រូវបាន​បញ្ជា​ផ្ទាល់​ដោយ​ជនពិការ ត្រូវបាន​បើក​ដំណើរការ​ហើយ​នៅក្នុង​ទីក្រុង Tokyo កាលពី​ថ្ងៃទី​២៦ វិច្ឆិកា ។​

​មនុស្ស ១០ នាក់ ដែល​ស្ថិតក្នុង​ស្ថានភាព​ជាមួយ​ជំងឺ​ដូចជា ALS និង រងរបួស​ខួរឆ្អឹងខ្នង បច្ចុប្បន្ននេះ ត្រូវបាន​ជួល​បម្រើ​ការងារ​ឲ្យ​ហាង Dawn, នេះ​បើ​យោងតាម Sankei ។​

​ចាប់ពី​ផ្ទះ នោះ​ពួកគេ​ដំណើរការ OriHime-D មនុស្ស​យន្ត​មាន​ប្រវែង ១២០ សង់ទីម៉ែត្រ ដែល​អាចធ្វើ​ការទំនាក់ទំនង​, ចលនា និង​គ្រប់គ្រង​របស់របរ​ជា​ច្រើន​ផ្សេងទៀត ។​

​ស្ថិតនៅ​ពីក្រោយ OriHime-D នោះ​គឺ Ory ជា​ក្រុមហ៊ុន​ដំបូង​នៅ​ជប៉ុន បាន​អភិវឌ្ឍ​មនុស្ស​យន្ត​សម្រាប់​ជនពិការ ។​

​នៅក្នុង​វីដេអូ បុរស​ពិការ​ម្នាក់​ត្រូវ​បានឃើញ «​វាយ​» ពាក្យ​បញ្ជា​តាមរយៈ​ភ្នែក​របស់គាត់ ។​

OriHime-D ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​កន្លែង​ថែទាំ​កុមារ​, ថែទាំ​ទារក ឬ សកម្មភាព​ដទៃៗ​ផ្សេងទៀត ដែល​រារាំង​ពួកគេ​ពី​ការចាក​ចេញពីផ្ទះ ឬ ទីតាំង​ជាក់លាក់​មួយ ។​

Ory បាន​កត់សម្គាល់ថា​៖ «​សូម្បី​អ្នក​ដែល​ពុំ​អាច​ចេញទៅ​ខាងក្រៅ​ធ្វើ​ការងារ​តាមរយៈ​ដូចនេះ ក៏មាន​តួនាទី​នៅក្នុង​សង្គម​ផងដែរ​» ។​

​ហាង​កាហ្វេ​នេះ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក Akasaka ទីក្រុង Tokyo ប្រទេស​ជប៉ុន គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​មួយ​រវាង​ក្រុមហ៊ុន Ory, All Nippon Airways (ANA), Nippon Foundation និង Avatar Robotic Consultative Association (ARCA) ។​

​សម្រាប់​ថ្លៃឈ្នួល​សេ​វ៉ា​កម្ម​របស់​ពួកគេ នោះ​អ្នក​ប្រតិបត្តិការ​ម្នាក់ នឹង​ត្រូវបាន​ផ្តល់ជូន 1,000 yen (៨.៨០ ដុល្លារ​) ក្នុង​១​ម៉ោង ដែលជា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ការងារ​ក្រៅ​ម៉ោង នៅក្នុង​ប្រទេស​ជប៉ុន ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ nextshark)​

spot_img
×