Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ព្រមានចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ទីតាំង​បោះពុម្ព​ផ្លាក​យីហោ របស់​ជនជាតិ​ចិន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ទីតាំង​បោះពុម្ព​ផ្លាក​យីហោ របស់​ជនជាតិ​ចិន ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​បន្ត​ចុះ​រើ​ផ្លាក​យីហោ ដែល​សរសេរ​ខុស​អក្ខរាវិរុទ្ធ ឬ​សរសេរ​អក្សរ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​..​។​

ឧទាហរណ៍ ដូចជា​៖ សរសេរ​អក្សរ​ខ្មែរ​តូច​ជាង​អក្សរ​បរទេស និង​ការសរសេរ​តែ​អក្សរ​បរទេស គ្មាន​អក្សរ​ខ្មែរ​ជា​ដើម​…​។​

ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ឱ្យដឹងថា នឹង​បន្ត​ចុះ​អនុវត្ត​ការងារ​ខាងលើ​នេះ​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ ប្រយោជន៍​រៀបចំ​មូលដ្ឋាន​នេះ ឱ្យមាន​របៀបរបប​ត្រឹមត្រូវ តាម​ច្បាប់​កម្ពុជា​។​

​ផ្តើម​ពី​បញ្ហា​នេះ អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជីវករ​ទាំង​ជនបរទេស និង​ជនជាតិខ្មែរ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ភាព​រីកចំរើន និង​មូលដ្ឋាន​មាន​របៀបរៀបរយ​ល្អ​៕ ដោយ​៖ ដែន សីមា​

spot_img
×