Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រយៈពេល​១១​ខែ​ ​កម្ពុជា​ទទួល​ចំណូល​១០៤​លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ហើយ​បរិច្ចាគ​៤,៦​លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

spot_img

​សៀមរាប​ ៖ ​នៅ​រយៈពេល​១១​ខែ ចាប់ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ចំនួន ១០៤,៥២៧,៥៣១​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើតឡើង​៩.២៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ ដែល​បាន​ផ្សពផ្សា​យ​នៅព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​នៅក្នុង​របាយការណ៍​បានបញ្ជាក់​ថា នៅ​រយៈពេល​១១​ខែ​ដូច​គ្នា​នេះ ភ្ញៀវទេសចរ​បរទេស​ចំនួន ២.៣២៣.១៦៨​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ កើនឡើង ៦,០៩​ភាគរយ​។​

​ចំណូល​ដែល​ទទួលបាន​១០៤​លាន​ដុល្លារ​នេះ រាជរដ្ឋាភិបាល​បរិច្ចាគ​ចំនួន ៤.៦៤៦.៣៣៦​ដុល្លារ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×