Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​បាន​ដោះស្រាយ​រួច ។ លុយកាក់ ថ្ងៃនេះ​មាន​លាភ​ផ្លូវ​ឆ្ងាយ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ផ្លូវ ៖ ការងារ ល្អប្រសើរ អ្វីៗ​ដំណើរការ​ដោយ​ងាយស្រួល​គ្មាន​ជួប​ការលំបាក ។ លុយកាក់ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​បញ្ហា​គុណភាព ។ មនោសញ្ចេតនា ជា​ថ្ងៃ​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​មិន​បាន​ដូច​បំណង តែ​ដោយសារ​នៅ​មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​បញ្ហា​ក៏​អាច​ដោះស្រាយបាន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ស្ថិរភាព មិន​ត្រូវ​ខ្ជះខ្ជាយ​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន​ល្អ សម្រេចបាន​លទ្ធផល​ខ្ពស់ ។ លុយកាក់ គួរ​ពិគ្រោះ​ជាមួយ​អ្នក​គ្រប់​គ្នា​មុន​ពេល​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ​។​

​ឆ្នាំ​រោង ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​រឿង​កើត​ឡើង​គួរ​ឲ្យ​ខ្វាយខ្វល់ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ មិន​ត្រូវ​បង្កើត​សម្ពាធ​ថែម​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ ខ្សត់ខ្សោយ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ថ្ងៃ​ទៅ​ឆ្ងាយ​ទើប​ធ្វើការ​មាន​ប្រសិទ្ធភាព ។ លុយកាក់ ស្ថិរភាព​ធម្មតា ។ មនោសញ្ចេតនា ចំពោះ​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​ជ្រៀតជ្រែក​រឿង​អ្នកដទៃ ។ លុយកាក់ មិន​ត្រូវ​ជឿ​សម្តី​អ្នកផ្សេង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​សកម្ម​ជាងនេះទៀត ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ គ្រប់​យ៉ាង​មាន​ភាពងាយស្រួល សម្រេច​បាន​ទិន្នផល​ខ្ពស់ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ល្អ​ផូរផង់ សុភមង្គល ។​

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​ចូលរួម​ក្នុង​កិច្ច​ការ​ពុំ​មែន​ជា​ភារកិច្ច​របស់​ខ្លួន ។ លុយកាក់ មិន​ត្រូវ​លង់ខ្លួន​ក្នុង​ការទិញ​របស់រប​រ​មិនចាំបាច់ ។ មនោសញ្ចេតនា គួរ​មាន​កាដូ​ដ៏​ភ្ញាក់ផ្អើល​ចំពោះ​គូស្នេហ៍​ដើម្បី​រឹតចំណង​មនោសញ្ចេតនា​ឲ្យ​កាន់តែ​កក់ក្តៅ ។​

​ឆ្នាំ​កុរ ៖ ការងារ រលូន​ល្អ សម្រេចបាន​ជោគជ័យ​ទាំងអស់​នូវ​ភារកិច្ច​ត្រូវបាន​ប្រគល់ឲ្យ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​បញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ភេទ​ខុសគ្នា ៕​

spot_img
×