Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! គ្មានលុយ​អស្ចារ្យ​ស្អី​ផង តែ​បុរស​​កំហូច​​នេះ​អា​ច​​អូស​​ក្រឡា​​ស្រីៗ​​​បាន​​ដេក​​ជា​មួយ​​អស់​​ជា​ច្រើន​​នាក់ តាម​រយៈ​​វិធី… (វីដេអូ)

spot_img

​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​វ័យក្មេង​ម្នាក់ ដែល​បាន​ប្រើប្រាស់​ឯកសណ្ឋាន​មន្ត្រី​គយ និង​កាំភ្លើង​ជ័រ ដើម្បី​ក្លែង​ធ្វើជា​មន្ត្រី​ប៉ូលីស​ដ៏​ហំ​ហាន​ម្នាក់ ដើម្បី​ទាក់​ស្រីៗ​ចេញ​ដើរ​ឡើង​គ្រែ​ជាមួយ ថ្មីៗ​នេះ ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ត្រី​ប៉ូលីស​ពិត​ហើយ និង​កំពុង​រង់ចាំតែ​ថ្ងៃ​ឡើង​តុលាការ​ប៉ុណ្ណោះ ។​

​ប៉ូលីស​បាន​ឲ្យ​ដឹងថា បុរស​កំហូច​ឈ្មោះ Ari Septian Pratama អាយុ ២១ ឆ្នាំ មកពី​ទីក្រុង South Sumatran ខេត្ត Palembang ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​គេ​រាយការណ៍​ថា បានធ្វើ​ពុត​ជា​មន្ត្រី​ម្នាក់​អស់​រយៈពេល​១​ខែ​មកហើយ មុនពេល​រូបគេ​ត្រូវបាន​ចាប់ខ្លួន​នៅពេលនេះ ។

​បុរស​រូបនេះ បាន​សារភាព​បាន​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ «Dr. Julian Saputra» និង​បាន​ពាក់​ស្លៀក​ឯកសណ្ឋាន​ប៉ូលីស​ជាប់​ខ្លួន ។ ដើម្បី​ធ្វើ​ឲ្យ​មាន​ជំនឿ​កាន់តែខ្លាំង Pratama ក៏បាន​បំពាក់​បន្ថែម​នូវ​កាំភ្លើង​ជ័រ​ខ្លី​សៀត​ជាប់​នឹង​ចង្កេះ​ផងដែរ និង​សូម្បី​ដើរ​ប្រាប់​គេឯង​ថា រូបគេ​គឺជា​កូនប្រុស​របស់​មេប៉ូលីស​ប្រចាំ​តំបន់​ម្នា​ក់នៅ Southeast Sulawesi ហើយ​ថា រូបគេ​គឺជា​ដុក​ទ័​រ​ប៉ូលីស​ផ្នែក​ខាង​និតិ​ក្រម​ទៀតផង ។ ប៉ុន្តែ ធាតុពិត​នោះ គឺ​បុរស​កំហូច​នេះ​បាន​បោក​បញ្ឆោត​រាល់​រឿង​ទាំងអស់នេះ គឺ​ក្នុង​បំណង​តែមួយគត់ ដើម្បី​ទាក់ទាញ​ស្រីៗ ហើយ​ល្បូ​ង​ពួកគេ​ដើរលេង​ធ្វើជា​សង្សារ​ជាមួយ​ប៉ុណ្ណោះ ។​

Ari បាន​បន្ត​សារភាពថា​៖ «​ខ្ញុំ​បាន​សន្យា​ជាមួយ​ស្រីៗ​ដែល​បាន​ណាត់ជួប​យ៉ាងច្រើន​ថា ខ្ញុំ​នឹង​រៀបការ​ជាមួយ​ពួកគេ ។ ប៉ុន្តែ និយាយ​ឲ្យ​ស្មោះត្រង់​ទៅ គឺ​ខ្ញុំ​អត់​មាន​លុយ​ចូល​ស្តីដណ្តឹង​ពួកគេ​នោះទេ ប៉ុន្តែ ភាគច្រើន​ក្នុងចំណោម​ពួកនាង គឺ​បាន​ដេក​នៅ​ជាមួយ​រួចហើយ ។ ក្នុងនោះ នារី​មួយចំនួន​សូម្បី​បាន​ភ្ជាប់ពាក្យ​រួចហើយ​ទៀតផង​» ។​

​ទីបំផុត Ari ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ នៅឯ​មន្ទីរពេទ្យ​មួយ​ស្ថិតក្នុង Palembang បន្ទាប់ពី​ម្នាក់​ក្នុងចំណោម​នារី​រងគ្រោះ​ទាំងនោះ​ដែល​រូបគេ​បាន​ណាត់ជួប មានការ​សង្ស័យ និង​បាន​សួរនាំ​ជាមួយ​ប៉ូលីស​ពិត ដើម្បី​ចង់ដឹងថា​តើ​មាន​មន្ត្រី​ម្នាក់​ឈ្មោះ Dr. Julian Saputra បម្រើ​ការងារ​នៅ​ទីនោះ ។ បន្ទាប់​បានដឹង​រឿងរ៉ាវ​របស់​នារី​ម្នាក់​នោះ ពួកគេ​ក៏បាន​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​ភ្លាមៗ ដើម្បី​ស្វែងរក​ដុក​ទ័​រ​ប៉ូលីស​ក្លែងក្លាយ​នេះ ។ មិនយូរប៉ុន្មាន ពួកគេ​ក៏បាន​រកឃើញ Ari ខណៈ​កំពុង​ពាក់​ឯកសណ្ឋាន​ក្លែងក្លាយ​ដូចដែល​នាង​បាន​ប្រាប់​មែន ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ odditycentral)​

spot_img
×