Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ទៀ​វ ម៉ារ​ឌី មេបញ្ជាការរង​ខេត្ត​កណ្ដាល បើករថយន្ត​កៀរ រ៉ឺម៉ក ហើយ​ឲ្យគេសង​លុយ​ថ្លៃ​ខូច​រថយន្ត​

spot_img

ខេត្ត​កណ្ដាល ៖ អាង​ខ្លួន​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត កណ្តាល និង​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ដ៍​ស្ដុកស្ដម្ភ ជិះឡាន​ទំនើប​ពេល​ជួប​គ្រោះថ្នាក់​ចរាចរ ហើយ​យក​អំណាច​មក​គាបសង្កត់​អ្នកក្រីក្រ​រត់​រ៉ឺម៉ក យកប្រាក់​យ៉ាង​ចាស់ដៃ ខណៈ​ពេល​ខ្លួន​បើកឡាន​ទៅ​ប៉ះ​រ៉ឺម៉ក​។​

​ករណីនេះ មជ្ឈដ្ឋាន​សាធារណៈ​បាន​លាន់មាត់​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា អ្នកបើករថយន្ត​ទំនើប បើកបរ​នោះ​ខុស​ទាំង​ស្រុង ហើយ​បត់​កៀរ​គេ​ទៀត បែរ​ជា​ភាគី​ខាង​រ៉ឺម៉ក សម្រេចចិត្ត​ចេញសង​ការខូចខាត ទៅលើ​ភាគី​រថយន្ត​ដោយសារ​ខ្លាច​នូវ អំណាច​បុណ្យស័ក្កិ​គេ​ធំ​ពេក​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៣​រសៀល ក្នុង​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុចស្តុ​បវត្ត​ក្រពើ​ហារ ស្ថិតក្នុង​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​សមត្ថកិច្ច​ក្រុង​តាខ្មៅ បានឲ្យដឹងថា ភាគី​ខាង​រ៉ឺម៉ក​ដឹក​ដែក​សម្រាប់​សង់​រោងការ ឬ​បុណ្យ មានឈ្មោះ ជួន ចាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បើកបរ​ពី​ត្បូង​ទៅ​ជើង​។ រីឯ​ភាគី​ខាង​រថយន្ត​វិញ​គឺ​លោក​វរ​សេនីយ៍ ទៀ​វ ម៉ារ​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល បើករថយន្ត​ម៉ាក TRITON ពី​កិប​ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ​6 2-7168 បើក​បទ​ពី​លិច​ទៅ​ត្បូង ដោយ​មិន​បាន​ប្រយ័ត្ន​ក៍​ប៉ះ​រ៉ឺម៉ក​តែម្ដង​។ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បាន​បើក​យ៉ាង​លឿន រួច​ក៏​បទ​ត្រង់​ចំណុច​ផ្វូវបំបែក​ជា​បួន ស្រប​ពេល​រ៉ឺម៉ក​បើកបរ​ផ្លូវត្រង់​ក៏​កៀរ​ប៉ះ​ចំ​ជញ្ជាំង​រថយន្ត​តែម្តងទៅ​។ ក្រោយពេល​មន្ត្រីប៉ូលិស ជំនាញ​បាន​ធ្វើការ​វាស់វែង​រួច ភាគី​ទាំងសងខាង បាន​ទៅ​សម្រួល​បញ្ចាប់រឿង កុំ​ឲ្យ​វែងឆ្ងាយ​ក្នុងតម្លៃ ១០០​ដុល្លារ នៅ​អធិការ​ក្រុង​តាខ្មៅ ។​

​ម្ចាស់​រ៉ឺម៉ក​ឈ្មោះ ជួន ចាន់ ប្រាប់ថា ខ្ញុំបើក​រ៉ឺម៉ក​នៅលើ​ផ្លូវត្រង់ គឺ​មិន​ខុស​ច្បាប់​ទេ ហើយ​ភ្លើងស្តុប​ពណ៌​ខៀវ ជា​អាទិភាព​របស់​ខ្ញុំ តែ​ដោយសារតែ​មាន​ការ​គំរាម​បន្តិច​បន្ទួច​ផង​នោះ ខ្ញុំ​ខ្ជិល​វែងឆ្ងាយ​ខាត​ពេល​រក​ស៊ី សុខចិត្ត​ចេញសង​អស់ប្រាក់​១០០​ដុល្លារ ព្រោះ​គេ​ជា​អ្នកធំ មាន​បុណ្យ មាន​ស័ក្តិ មានទ្រព្យ​ និង​អំណាច នៅ​ខេត្ត​កណ្ដាល​៕​ ដោយ​៖​រចនា​

 

spot_img
×