Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​ម្នាក់​សង្ស័យ​បែក​ថ្នាំ ឡើង​រាំ​ស្រែក​ខ្លាំងៗ និង​ននៀល​ប្រកាច់​ឆ្លេរ​ឆ្លា​ចាប់​ពុំ​ឈ្នះ នៅលើ​ដំបូង​រថយន្ត​ខ្នាត​យក្ស​១​គ្រឿង (​វីដេអូ​)

spot_img

​នារី​វ័យក្មេង​ម្នាក់ បានធ្វើ​ឲ្យ​អ្នកដំណើរ​ជាច្រើន​នាំគ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ប្រទះឃើញ​នាង​កំពុង​ស្រែក ននៀល នៅលើ​ដំបូង​រថយន្ត​ស៊េរី​ទំនើប​ខ្នាត​វែង​ម៉ាក MXH ១​គ្រឿង ស្ថិតនៅលើ​ដងផ្លូវ​មួយកន្លែង​នៅក្នុង​ប្រទេស​វៀតណាម ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១០ យប់ ថ្ងៃទី​៣០ វិច្ឆិកា មនុស្សម្នា​យ៉ាងច្រើន​នៅក្នុង​តំបន់ Hong Ha Ward ទីក្រុង Ha Long ខេត្ត Quang Ninh ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ពួកគេ​ប្រទះឃើញ​នារី​វ័យក្មេង​ម្នាក់ កំពុង​ឈរ «​រាំ​» នៅលើ​ដំបូង​រថយន្ត​ខ្នាត​វែង​១​គ្រឿង ថត​នៅ​ចិញ្ចើមផ្លូវ​នៃ​បរិវេណ​ដីឡូត៍​ថត​រថយន្ត ។ នាង​បានបង្ហាញ​ឥរិយាបទ​ដ៏​ចម្លែក​ដូចជា​ស្រែក​និយាយ​ឈឺចាប់​ខ្លាំងៗ ដើរ​ឆ្លេរ​ឆ្លា និង​មានពេលខ្លះ​ក៏បាន «​គំរាម​» លោត​ចុះ​ពី​ដំបូល​រថយន្ត​ទៀតផង ។​

​ខណៈ​ពេលនោះ​ផងដែរ ស្ត្រី​ម្នាក់​ក៏ត្រូវ​បាន​ដើរ​ជុំវិញ​រថយន្ត និង​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​នាង​ស្ងប់​អារម្មណ៍ និង​អង្គុយ​ចុះ ប៉ុន្តែ នារី​រូបនេះ​ពុំ​ព្រមស្តាប់​ទេ និង​សូម្បី​យក​ជើង​ធាក់​ខ្លាំងៗ នៅពេល​បុរសៗ​ជាច្រើន​នាំគ្នា​ឡើងទៅ​ជិត​នាង ដើម្បី​ចាប់​ឲ្យ​ចុះដី ។​

​ពុំមាន​សេចក្តីរាយការណ៍​ណា បញ្ជាក់​ច្បាស់​ពី​មូល​ហេតុដែល​នាំ​នារី​រូបនេះ ឡើងលើ​រថយន្ត និង​ធ្វើ​ទង្វើ​បង្ក​ការភ្ញាក់ផ្អើល​បែបនេះ​ទេ ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×