Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​សាលាបឋមសិក្សា​ជប់​ព្រីង រួម​និង​មេឃុំ​ក្រុមប្រឹក្សាឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ទទួលបាន​អំណោយ​ពី​សប្បុរសជន​ប្រទេស​ជប៉ុន​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ទី​វ សុភា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​នាំយក​នូវ​​អំណោយ​មួយចំនួន​ដែល​ជា​ការឧបត្ថម្ភ​ពី​សំណាក់​ សប្បុរសជន​ជប៉ុន យក​ទៅ​ចែកជូន​ដល់​លោកគ្រូ​ ​អ្នកគ្រូ សិស្សានុសិស្ស​សាលាបឋមសិក្សា​ជប់​ព្រីង​រួម​និង​លោក​មេឃុំ ក្រុមប្រឹក្សា​ឃុំ​ថ្មី​ស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង​។​

​លោក ទី​វ សុភា បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ដើម្បី​ជួយ​សម្រាល​ដល់​ការសិក្សា​របស់​ក្មួយៗ​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នា​ពេល​បច្ចុប្បន្ន​នោះ​តាមរយៈ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ស្វាយរៀង​សប្បុរជន​នានា​នៅ​ប្រទេស​ជប៉ុន​បាន​ឧបត្ថម្ភ​នូវ​សំភារ​សិក្សា​មួយចំនួន​មាន​សៀវភៅ ប៊ិច និង​ថវិកា​មួយចំនួន មក​ចែក​ជូន​ប្អូនៗ​ក្មួយៗ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ នៅ​សាលា​បឋមសិក្សា​ជប់​ព្រីង នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ហើយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​លោក លោកស្រី​ជា មេឃុំ ក្រុមប្រឹក្សា មេភូមិ និង​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត នៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ។​

​លោក​ប្រធាន​មន្ទីរ​បាន​មាន​ប្រសា​ស​ន៏​បន្តទៀត​ថា ៖ ​អំណោយ​ដែរ​ចែកជូន​នាពេល​នេះ​រួមមាន​ ៖

​ទី​១- សិស្សានុសិស្ស​សរុប ២១០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅ ៣​ក្បាល ប៊ិច ២​ដើម និង​ថវិកា ១.០០០​រៀល ។​

​ទី​២- លោកគ្រូ​អ្នកគ្រូ​សរុប ៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅ ៥​ក្បាល ប៊ិច ៥​ដើម សៀវភៅ​កត់ត្រា ១​ក្បាល និង​ថវិកា ២០.០០០​រៀល ។​

​ទី​៣- ក្រុមប្រឹក្សា​ឃុំ​សរុប ៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ ប៊ិច ថវិកា​ចំនួន​២០.០០០​រៀល​ផង​ដែរ ។​

​សូម​បញ្ចាក់​ផងដែរ​ថា ​៖ អំណោយ​ដែរ​បាន​ចែកជូន​ដល់​ប្អូនៗ​ក្មួយៗ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ នៅ​សាលា​បឋមសិក្សា​ជប់​ព្រីង នេះ​គឺ ប៊ិច សៀវភៅ បានមកពី​សប្បុរសជន​ជប៉ុន ហើយ​ថវិកា​ទាំងអស់​ដែរ​ចំណាយ​បានមកពី លោក ទី​វ សុភា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ស្វាយរៀង​៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×