Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​២​នាក់ និង​ថ្នាំញៀន​ជិត​២​ពាន់​គ្រាប់​

spot_img

​បន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ម៉ាឡៃ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន យ៉ាងសកម្ម​នៅ​ជាយដែន ចាប់​ឃាត់ខ្លួន​បាន​ចំនួន ២​នាក់ រួមទាំង​វត្ថុតាង​ថ្នាំញៀន​ជិត​២​ពាន់​គ្រាប់ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៥៩ ស្ថិតក្នុង​ភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង ៩​និង​២០​នាទី​យប់ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក អ៊ុក សំអាត អធិការនគរបាល​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ បានធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿង​ជា​បន្តបន្ទាប់ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ឈ្មោះ​ដែន លីវយី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ លឿន វិទូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្លាំង​នគរបាល​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ដែលមាន​អក្សរ WY លើ​គ្រាប់​ថ្នាំ ចំនួន​១.៨៩២​គ្រាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×