Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ស្នើ​ឲ្យ​ក្រុមហ៊ុន Green Leader កែច្នៃ​ដំឡូង​មី ឲ្យ​បាន​ទាន់ពេលវេលា នៃ​រដូវ​ប្រមូល​ផល​ដំឡូង​មី​

spot_img

​ក្រចេះ ​៖ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានស្នើ​ឲ្យ​ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រេចបាន​តាម​ការគ្រោង​ទុក ក្នុង​ការបើក​ឲ្យ​ដំណើរការ នៃ​ការកែច្នៃ​ដំឡូង​មី ឲ្យ​បាន​ទាន់ពេលវេលា នៃ​រដូវ​ប្រមូល​ផល​ដំឡូង​មី​។​

​នៅ​រសៀល​ថ្ងៃទី​២​ខែធ្នូ បន្ទាប់ពី​មី​ទ្ទី​ញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​កំណើត​រណ​សិ​រ្យ​សាមគ្គី និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២​ធ្នូ នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវបាន​បញ្ចប់​រួចមក​លោក​រដ្ឋមន្ត្រី វេ​ង សាខុន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី បាន​បន្តដំណើរ​ឆ្ពោះ ទៅពិនិត្យ​វឌ្ឍនភាព នៃ​ការ​សាង​សង់​រោងចក្រ​កែច្នៃ ដំឡូង​មី របស់​ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ដែលមាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ហុងកុង ហើយ​បាន​កំពុង​សាងសង់​លើ​ផ្ទៃដី ជាង ២០​ហ​ត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្នួល ខេត្តក្រចេះ​។​

​សូមបញ្ជាក់ថា រោងចក្រ​នេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១ ខែមេសា​ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​។ បច្ចុប្បន្ន​ការសាងសង់​សម្រេចបាន​ប្រមាណ​ជា ៧៥% ហើយ​គ្រោង​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨​។ ក្រុមហ៊ុន​នេះ​គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Green Leader Holding Group Limited ដែល​បាន​ចុះបញ្ជី​សាធារណៈ ក្នុង​ក្រុមប្រឹក្សា​ផ្សារ​ហ៊ុន​ហុងកុង ដោយបាន​ដាក់ទុន​វិនិយោគ​ជាង ២០ ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ដែលមាន​សក្តានុពល​កែច្នៃ​ជា​ម្សៅ​បាន​ចំនួន ១៣០ ពាន់​តោន​ក្នុង​មួយឆ្នាំ និង​អាច​ស្រូបយក​វត្ថុធាតុដើម​ដំឡូង​មី​ចំនួន ៥០០ ពាន់​តោន ហើយ​ក្នុងអំឡុងពេល ៥​ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​គម្រោង​សាងសង់​រោងចក្រ​ឲ្យ​បាន ២០ ទូទាំងប្រទេស ហើយ​នេះ​គឺជា​សមិទ្ធផល​ទី​១​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ទស្សនា​ការដ្ឋាន​រួចមក លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន សម្រេចបាន និង​លោក​បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រេចបាន​តាម​ការគ្រោង​ទុក​ក្នុង​ការបើក​ឲ្យ​ដំំ​ណើ​រការ​នៃ​ការកែច្នៃ​ដំឡូង​មី​ឲ្យ​បាន​ទាន់ពេលវេលា​នៃ​រដូវ​ប្រមូល​ផល​ដំឡូង​មី​។ លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​បន្ថែមថា នេះ​គឺជា​សមិទ្ធិផល​ថ្មី​មួយទៀត​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្របតាម​ការអនុវត្ត​គោលនយោបាយ វិនិយោគ​វិស័យ​ឯកជន​ក្នុងការ​កែច្នៃ​វត្ថុធាតុដើម​ទៅជា​ផលិតផល​សម្រេច​សម្រាប់​ធ្វើការ​នាំចេញ ហើយ​នេះ​គឺជា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ ជំរុញ​ផលិតកម្ម​ក្នុងស្រុក ស្វែងរក​ទីផ្សារ​ដំឡូង​មី​ជូន​ប្រជាកសិករ ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×