Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុទ្ទកាល័យ​លោក​កឹម សុខា ថា សន្និសីទ​នៅ​អា​ត្លង់​តា ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្ស និង​មិន​អាច​យក​ការ​បាន​

spot_img

​ភ្នំពេញ ​៖ នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា បាន​ចេញ​សារ​មួយ​ដោយ​បាន​ប្រកាស​ទាត់ចោល និង​មិន​អាច​ទទួលយក​បាន​ទេ ចំពោះ​សន្និសីទ​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​២ ធ្នូ នៅ​អា​ត្លង់​តា ដែល​អញ្ជើញ​លោក សម រង្ស៊ី មក​ដឹកនាំ​ជា​ប្រធាន​ស្តីទី ។​

​នៅ​ព្រឹក​ថ្ងៃទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១៨ លោក​ម៊ុ​ត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា “​ការសម្រេច​របស់​អ្វី​ដែល​ហៅ​ថា​សន្និសីទ​ពិភពលោក នៅ​ថ្ងៃ​ទី​២ ធ្នូ នៅ​អត្លង់​តា សហរដ្ឋអាមេរិក ដែល​អញ្ជើញ​លោក សម រង្ស៊ី មក​ដឹកនាំ​ជា​ប្រធាន​ស្តីទី ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្ស និង​មិន​អាច​យក​ការ​បាន​ជាដាច់ខាត​!”​។​

​បើតាម លោក​ម៊ុ​ត ចន្ថា ដោយហេតុ​ថា ៖ ទី​១. អ្នកចូលរួម​ធ្វើ​សេចក្តី​ម​ស្រេច ក្នុង​សន្និសីទ​នោះ មិន​មាន​នីតិសម្បទា​ដែល​មាន​សិទ្ធិ​ស្នើ ឬ ជ្រើសតាំង​ប្រធានស្តីទី​គណបក្ស ស្រប​តាម​លក្ខន្តិកៈ​គណ​បក្ស​នោះទេ​។ ទី​២. យោង​តាម​លក្ខន្តិកៈ អាច​ធ្វើជា​ប្រធានស្តីគណ​បក្ស​បាន លុះត្រាតែ​អវត្តមាន​ប្រធាន ដែល​ត្រូវ​ផ្ទេរសិទ្ធិ​ឲ្យទៅ​អនុប្រធាន​មួយរូប​ដែល​មាន​អាយុ​ច្រើនជាងគេ (​ប្រការ ៤៥​ថ្មី នៃ​លក្ខន្តិកៈ​)​។

មិន​អាច​យក​អ្នក​ដទៃ​ណា ដែល​សមាជ​គណបក្ស មិន​បាន​ជ្រើសតាំង​ជា​អនុប្រធាន​ហើយ​នោះ មក​ធ្វើជា​ប្រធាន​ស្តីទី​បាន​ឡើយ​។​
​ទី​៣. ចំពោះ​សេចក្តីសម្រេច ឬ​សំណើ​ណាមួយ​របស់​សន្និសីទ​នេះ គឺ​គ្រាន់តែ​ជា​មតិ​របស់​មនុស្ស​មួយក្រុម​តែប៉ុណ្ណោះ ដែល​មិន​អាច​ចាប់បង្ខំ ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ យក​មក​ពិនិត្យ និង​ឆ្លើយតប​ឡើយ​។​

​កាលពី​ថ្ងៃ​ទី​១ ធ្នូ ២០១៨ សន្និសីទ​ពិភពលោក នៅ​ទីក្រុង Atlanta សហរដ្ឋអាមេរិក រៀបចំ​ដោយ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ទូទាំង​ពិភពលោក​។ លោក​សម រង្ស៊ី បាន​ប្រកាស​ទទួល​យក​ឋានៈ ជា​ប្រធាន​ស្តីទី របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​សន្និសីទ​ពិភព​លោក របស់​គណបក្ស​ដែល​បានរៀបចំ នៅ​ទីក្រុង​អា​ត្លង់​តា រដ្ឋ​ចរចា បានសម្រេច​អញ្ជើញ លោក​មក​ដឹកនាំ​វិញ ក្នុងពេល​ដែល​លោក​កឹម សុខា នៅ​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន​។ នេះ​ជា​ការសម្រេច​មួយ ដែល​ទំនងជា​នឹងធ្វើ ឱ្យ​ក្រុម​អ្នកគាំទ្រ​លោក​កឹម សុខា មិន​គាំទ្រ ពីព្រោះ​ពួកគេ​បានប្រកាស មិន​ទទួលស្គាល់​សន្និសីទ​នេះ​ទេ ៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×