Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ បុរស​ជា​ប្តី រត់​ទៅ​ចង​ក សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់ទឹក​

spot_img

កណ្ដាល ​៖ បុរស​ជា​ប្តី ក្រោយពី​មាន​ទំនាស់​ពាក្យសម្ដី ជាមួយ​ប្រពន្ធ​របស់​ខ្លួន រឿង​បន្ដិតបន្តួច បាន​សម្រេចចិត្ដចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក ដែល​ករណី​នេះ បង្ក​ការភ្ញាក់ផ្អើល​ឡើង នៅវេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។​

​មន្ដ្រីនគរបាល​ផ្នែក​កោសល្យវិច្ច័យ​ស្រុកល្វាឯម បានឲ្យដឹងថា អ្នកស្លាប់​មាន​ឈ្មោះ រឿន វិន អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្ត​កណ្តាល ។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ រី មុំ ភេទ​ស្រី ត្រូវជា​បងជីដូនមួយ បុរស​ដែល​ធ្វើអត្តឃាត បានឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ គាត់ មានការ​ឈ្លោះ ប្រកែក​ពាក្យសម្តី​គ្នា​ជាមួយ​ប្រពន្ធ​បន្ដិតបន្តួច តែ​ពុំ​មាន​បង្ក​បញ្ហា​អ្វី​ទេ​ធ្ងន់ធ្ងរ​ទេ​។ ក្រោយមក​ប្រពន្ធ​របស់​គាត់ ក៏​បាន​ចេញពីផ្ទះ​ទៅ​ផ្ទះ​ម្តាយ​របស់​ខ្លួន​។ លុះ​មកដល់​ម៉ោង​៧​យប់ ឈ្មោះ រី មុំ បាន​ត្រឡប់​មកពី​បុណ្យ​គេ​នៅក្នុង​ភូមិ​វិញ បាន​ឃើញ​តែ​កូនប្រុស​របស់​គាត់ ដេក​លើ​គ្រែ ដោយ​ពុំ​ឃើញ​អត្តឃាត​ជន​នោះ​ទេ​។ ភ្លាម​នោះ​ឈ្មោះ រី មុំ បាន​ទូរស័ព្ទ ទៅ​ប្រពន្ធ ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ក្រោយមក​ប្រពន្ធ​ក៏​បាន​មកដល់​ផ្ទះ ហើយ​ដើរ​រកប្តី ដោយ​ដើរ​ដល់​មុខ​បន្ទប់ទឹក ឃើញ​ស្បែកជើងប្តី​នៅ​ពី​មុខទ្វារ​។ ភ្លាម​នោះ​ប្រពន្ធ ក៏​ច្រាន​ទ្វារ​ចូល ស្រាប់តែ​ឃើញ​ប្តី ចងក​នៅក្នុង​បន្ទប់ទឹក​ស្លាប់បាត់​ទៅ​ហើយ ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង និង​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ធ្វើការ​ពិនិត្យ ។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ បានទទួល​ព័ត៌មាន ភ្លាមនោះ ក៏​ចុះ​មក​ធ្វើការ​ពិនិត្យ​សាកសព រួច​បញ្ជាក់ថា បុរស​ជា​ប្តី ពិតជា​ស្លាប់​ដោយសារ​ចងក សម្លាប់​ខ្លួន​ប្រាកដ​មែន ពុំ​មាន​ជាប់​ពាក់ព័ន្ធ ទៅ​នឹង​បទល្មើស​អ្វី​ផ្សេង​ឡើយ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×