Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​ថៃឡង់​ដ៍ សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ៧​ប៊ី​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់​ដ៍ បាន​កើនឡើង​រហូត​ដល់​ជាង ៧​ប៊ី​លាន​ដុល្លារ នៅត្រឹម​បំណាច់​ខែតុលា ឆ្នាំ​២០១៨ ដែល​ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់ កិច្ច​ស​ហប​ត្តិ​ការប្រទេស​ទាំងពីរ ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម ឱ្យបាន​ដល់ ១៥​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក ប៉ាន់យ៉ា​រក្ស ភូ​ន​សា​ប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា នា​ឱកាស​ចូលរួម​ពិធីបុណ្យ​ជាតិ​ថៃ ដែល​រៀបចំឡើង​នៅ​ស្ថានទូត​ថៃឡង់​ដ៍​ប្រចាំ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃឡង​ដ៏ នឹង​បន្ត​កើនឡើង​ថែម​ទៀត ហើយ​ឈាន​ទៅ​សម្រេច តាម​ផែនការ​ដែល​បានកំណត់ ដោយសារ​ប្រទេស​ទាំង​ពីរ មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​អះអាង​ប្រាប់​លោក​ឯកអគ្គរាជទូត​ថា កម្ពុជា​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថៃឡង់​ដ៍ ជាពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ថៃឡង់​ដ៍ ធ្វើជា​ប្រធាន​អាស៊ាន នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខ សំដៅ​ធ្វើឱ្យ​ការចរចា​កិច្ចព្រមព្រៀង ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្រិត​តំបន់ (RCEP) អាច​បញ្ចប់​ដោយ​ជោគជ័យ នៅក្នុង​ឆ្នាំ​ក្រោយ ដើម្បី​ធានា​ការធ្វើ​ពិពិធ​កម្ម​វិស័យ នាំ​ចេញ​របស់​កម្ពុជា​។​

​បន្ថែម​លើ​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ និង​បាន​ជូនពរ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ដែល​កំពុង​ប្រារព្ធ​បុណ្យ​ជាតិ​ទូទាំងប្រទេស ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត របស់​អតីត​ព្រះ​មហា​ក្ស​ត្រ​ថៃ Bhumibol Adulyadej ដែល​មាន​គុណូបការៈ​យ៉ាង​លើសលុប និង​ទទួលបាន​ការគោរព​ស្រឡាញ់ ពី​សំណាក់​ប្រជាជន​ថៃ​គ្រប់​ស្រទាប់វណ្ណៈ​។​

​ជា​ការឆ្លើយតប​លោក ប៉ាន់យ៉ា​រក្ស ភូ​ន​សា​ប់ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គាំទ្រ និង​ជួយ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់ ឱ្យ​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ​។​

​លោក​ឯកអគ្គរាជទូត ក៏​បាន​សន្យា​បន្ត​ពង្រីក​ការតភ្ជាប់​ព្រំដែន​រវាង​កម្ពុជា និង​ថៃឡង់​ដ៍ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក៏​ដូចជា​ការបង្កើត និង​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដោយ​ប្រើប្រាស់​មូលនិធិ​របស់​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី ស៊ូ​រិនដន (Maha Chakri Sirindhorn)៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×