Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគសញ្ញា​ទាំងនេះ អាច​បញ្ជាក់​ថា​តម្រងនោម​របស់​អ្នក​កំពុង​ខ្សោយ​

spot_img

​តម្រងនោម​គឺជា​សរីរាង្គ​មួយ​ដ៏​សំខាន់​ដែល​មាន​នាទី​ច្រោះ​ឈាម និង​ជាតិពុល​ពី​ក្នុង​រាងកាយ​។ តម្រងនោម​ក៏​បញ្ជូន​ជាតិពុល​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម និង​បញ្ចេញ​ចោល​មក​ខាងក្រៅ​ខ្លួន​ផង​ដែរ​។​

​ការ​ខ្សោយតម្រងនោម​កើតឡើង​នៅ​ពេល​ដែល​តម្រងនោម​បាត់​បត់​សមត្ថភាព​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ឈាម​។ កត្តា​ច្រើនណាស់​ដែល​អាច​រំខាន​ដល់​សុខភាព និង​មុខងារ​របស់​តម្រងនោម​ដូចជា​៖

• ជាតិពុល​ដែល​មាន​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន ឬ​ការប្រើប្រាស់​ថ្នាំ​

• កំពុងតែ​មាន​ជំងឺ​ស្រួចស្រាវ និង​រ៉ាំរ៉ៃ​ជាប់​ខ្លួន​

• ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ធ្ងន់ធ្ងរ​

• មាន​ការប៉ះទង្គិច​នៅ​តម្រង​នោម​

​ទោះបីជា​យ៉ាងណា​ក៏ដោយ រោគសញ្ញា​ខុសៗ​គ្នា​នៃ​ការ​ខ្សោយតម្រងនោម​មាន​ច្រើនណាស់​។ ជាធម្មតា អ្នក​ដែល​មាន​ជំងឺ​ខ្សោយតម្រងនោម​នឹង​ស្តែង​នូវ​អាការៈ​មួយចំនួន​តូច​ប៉ុណ្ណោះ ហើយ​ខ្លះ​ទៀត​ក៏​គ្មាន​ដេរ​។ រោគសញ្ញា​ដែល​គ្រូពេទ្យ​តែងតែ​សង្ស័យ​នោះ​មានដូចជា​៖

• ទឹកនោម​មាន​តិច​

• ហើម​នៅ​ជើង កែងជើង និង​ប្រអប់ជើង​ដោយសារ​តែ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន ដែល​រឿង​នេះ​បង្កឡើង​ដោយ​សារភាព​ខ្សោយ​របស់​តម្រងនោម​លើ​ការបញ្ចេញ​កាកសំណល់​

• ពិបាក​ដកដង្ហើម​

• សន្លឹម ឬ​អស់កម្លាំង​ខ្លាំង​

• ចង្អោ​ជាប់​

• វង្វេងវង្វាន់​

• ឈឺចាប់ ឬ​មាន​សម្ពាធ​ក្នុង​ទ្រូង​

• ប្រកាច់​

• សន្លប់​៕ សុភ័ក្ត្រ​

​ប្រភព​៖ healthline​

spot_img
×