Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរឲ្យ​ជឿ​! ត្រី​សោះ តែ​មាន​មនោសញ្ចេតនា មិន​ព្រម​បោះបង់​គ្នា ពេល​មាន​អាសន្ន (​វីដេអូ​)

spot_img

​នេះ​ប្រហែលជា​រឿង ដែល​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់ នៅពេល​ត្រី ២ ក្បាល ហាក់​បង្ហាញ​ការចេះ​ជួយ និង​មិន​ព្រម​បោះបង់​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​។ ត្រី​ដែល​មាន​មិត្តភាព​ជ្រាលជ្រៅ​នោះ​គឺ​ត្រី​កាំ​ប្រម៉ា (​ពួក​អំបូរ​ត្រី​កំពត​)​។​

​បើ​តាម​វីដេអូ ត្រី​កាំប្រម៉ា​មួយ​ក្បាល បាន​ជាប់​មង ហែល​ទៅណា​មិន​រួច ប៉ុន្តែ​ត្រី​មួយទៀត ដែល​ទំនងជា​មិត្តភក្តិ​នឹង​គ្នា​បែរជា​មិន​ព្រម​ហែល​ទៅណា​សោះ និង​នៅ​ជិត​មិត្តភក្តិ​របស់​វា​រហូតដល់​វា​ត្រូវ​បាន​ជួយសង្គ្រោះ​។​

​ត្រី​កាំប្រម៉ា​ដែលជាប់​មង ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​មុជទឹក​លេង​ម្នាក់ ដោយ​គាត់​បាន​យក​អំបែង​ដប មក​កាត់​ខ្សែ​មង​ម្តង​បន្តិចៗ​។ ក្នុង​ពេល​អ្នក​មុជទឹក​កំពុង​កាត់ផ្តាច់​ម្តង ត្រី​កាំប្រម៉ា​មួយ​ក្បាល​ដែល​មិន​ជាប់​មង ហាក់ដូច​ដឹង​ច្បាស់​ថា មិត្តភក្តិ​របស់​វា​កំពុង​ត្រូវបាន​គេ​​ជួយសង្គ្រោះ ដែល​ជា​ហេតុ​ធ្វើឲ្យ​វា​រងចាំ​យ៉ាង​អត់ធ្មត់ និង​មិន​មាន​ប្រតិកម្ម​អ្វី​សោះ​។​

​ទីបំផុត អ្នក​មុជទឹក​បាន​កាត់​ម្តង​ផ្តាច់​អស់ ហើយ​ត្រី​នោះ​ក៏​បាន​ហែល​ត្រឡប់ទៅផ្ទះ​ពួក​វា​វិញ​៕ សុភ័ក្ត្រ

​ប្រភព​៖ Dodo​

spot_img
×