Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! អ្នករត់​ត្រឹមត្រូវ​រត់​ងាប់​ខ្លួន ចំណែក​អ្នក​បន្លំ​ផ្លូវ​កាត់ គឺថា​លេង​ចឹ​ងៗ​ហ្មង សំណាង ដែលមាន​កាមេរ៉ា​ពីលើ​ចាប់បាន​ពី​ទង្វើ​ដ៏​អាម៉ាស​នេះ (​វីដេអូ​)

spot_img

​អ្នកចូលរួម​ប្រកួត​ជាង ២៥០ នាក់ នៅក្នុង​ការប្រកួត​ម៉ា​រ៉ា​តុង​នៅក្នុង​ប្រទេស​ចិន កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​ដាក់ពិន័យ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចាប់បាន ជាមួយ​ការបង្កើត​គំនិត​ខូច​រត់ «​លេង​ផ្លូវ​កាត់​» ក្នុង​វិធី​ផ្សេងៗ​គ្នា ។​

Xinhua រាយការណ៍​ថា សកម្មភាព​លួច​បន្លំ ដែល​ត្រូវបាន​ថ្កោលទោស​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន​ថា​ជា «​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស​បំផុត​» មួយ​នេះ ត្រូវ​បានផ្តល់​ភស្តុតាង​ដោយ​វីដេអូ​ពី​កាមេរ៉ា​ចរាចរណ៍ និង​ក្រុម​អ្នក​ថតរូប​ក្នុង​តំបន់ ។​

​ក្នុង​វីដេអូ​ឃ្លី​ប​មួយ អ្នករត់​មួយចំនួន ត្រូវ​បានឃើញ​រត់ចេញ​ពី​ក្នុងព្រៃ​ក្រាស់ បន្ទាប់ពី​រត់​ឆ្លងផ្លូវ​ខាងស្តាំ ។ វីដេអូ​បានបង្ហាញ អ្នកចូលរួម​ប្រកួត​មួយចំនួន បាន​លេង​ផ្លូវ​កាត់​យ៉ាងតិច ១០% នៃ​ចម្ងាយ​ផ្លូវ​ប្រណាំង ២១ គីឡូម៉ែត្រ ។​

​ពួក​អ្នករៀបចំ​នៃ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​យើង​មានការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការរំលោភ​ដ៏​ពុំ​នឹកស្មាន​ដល់ ដែល​បាន​កើតឡើង​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។ ការរត់​ម៉ា​រ៉ា​តុង​មិនមែន​គ្រាន់តែ​ជាការ​ធ្វើ​លំ​ហាត់ប្រាណ​ធម្មតា​នោះទេ តែ​វា​គឺជា​និមិត្តរូប​សម្រាប់​ជីវិត ហើយ​អ្នករត់​ប្រណាំង​ទាំងអស់​ត្រូវតែ​មានការ​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង​» ។​

​អ្នក​លួច​បន្លំ​រត់​យ៉ាងតិច ២១ នាក់ ត្រូវបាន​ចាត់ទុកជា​អ្នក​ដែល​ពាក់​ស្លាក​លេខ​ក្លែងក្លាយ និង​អ្នក​បន្លំ​ត្រូវបាន​ជួល​ជាច្រើន​ទៀត កំពុង​ប្រឈម​ការហាមឃាត់ មិន​ឲ្យ​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ​ពេញ​មួយជីវិត ។ រីឯ​អ្នករត់ ២៣៧ នាក់ ផ្សេងទៀត នឹង​ត្រូវបាន​ហាមឃាត់​ក្នុង​រយៈពេល ២ ឆ្នាំ ៕​ ដោយ៖ ឧត្តម (ប្រភព៖ nextshark)

spot_img
×