Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ាស់! ខ្លាំង​ប៉ះ​ខ្លាំង បង្ក​ការភ្ញាក់ផ្អើល​​ៗដងផ្លូវ ចង់ដឹង​ថា​នរណា​សុខចិត្ត​អន់ សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​!

spot_img

​ការ​អ​ធ្រា​ស្រ័យ យោគយល់​គ្នា គឺជា​រឿង​ដ៏​ល្អ​មួយ សម្រាប់​អ្នកបញ្ជា​យានយន្ត​គ្រប់​ប្រភេទ​នៅលើ​ដងផ្លូវ​សាធារណៈ ។ ផ្ទុយទៅវិញ ប្រសិន​យក​ទង្វើ «​ចង​មុខយក្ស​» ចង់​ឈ្នះ​ចាញ់​គ្នា នោះ​រឿង​ដ៏​តូច​មួយ​នេះ​នឹង​អាច​ក្លាយជា​រឿង​ធំ​ខាតបង់​ប្រយោជន៍​រៀងៗ​ខ្លួន​ពុំខាន​ឡើយ ។​

​យ៉ាងណាមិញ បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ មករា ម៉ៅ បាន​បង្ហោះ​វីដេអូ​មួយ និង​សរសេរ​ចំណងជើង​យ៉ាងខ្លី​ថា​៖ «​ខ្លាំង​ប៉ះ​ខ្លាំង​ញាក់សាច់​» ។​

​តាមរយៈ​ការលេង​ចំណង​នេះ នោះ​អ្នក​ទាំងអស់គ្នា ប្រាកដ​ណាស់​ជា​ចង់ដឹង​ពី​រឿងរ៉ាវ​ជាខ្លាំង​ហើយ ។ ពិតមែន​ហើយ នោះ​គឺជា​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ បង្ហាញ​ឲ្យ​ឃើញ​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង បាន​ចង​មុខយក្ស​ដាក់គ្នា​មួយសន្ទុះ​ធំ ខណៈ​បើករថយន្ត​ជល់​មុខ​គ្នា ។ ទោះយ៉ាងណា នៅទីបំផុត​ រថយន្ត​ស៊េរី​ទំនើប​២បាំង​កន្លះ ក៏​ព្រម​បើក​ថយក្រោយ បើកផ្លូវ ហើយ​រថយន្ត​​​ប្រហែល​ជា​ឆ្លាម​ពណ៌​ត្រី​ឆ្លូញ​ ​ដែលបើក​បច្ច្រាស​ទិសគ្នា​​ ស្ថិតក្នុង​ចំណី​ផ្លូវ​ខាង​ស្តាំ (ខុស) ក៏​បាន​​បើក​​ជៀស​​ចាក​ចេញ​ ៕ ដោយ៖ ឧត្តម

​ចង់ដឹងថា នរណា​ខ្លាំង​នរណា​ខ្សោយ សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​

spot_img
×