Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សារធាតុ​គីមី​ក្នុង​ងៀត ត្រី​បបែល ២១ គីឡូក្រាម និង​ងៀត​ត្រី​ផ្ទោង ខូច​គុណភាព ៧ គីឡូក្រាម នៅ​ផ្សារ​វាល​យន្ត​

spot_img

​ខេត្ត​ស្វាយរៀង ៖ សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង បាន​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ និង​រក​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់ នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង ដោយ​បាន​រកឃើញ​សារធាតុ​បូរ៉ាក់ ដែល​ត្រូវបាន​អ្នក​ផលិត​ដាក់​លើ​ងៀត ត្រី​បបែល​ផ្អែម​ស្រស់ ចំនួន ២១ គីឡូក្រាម និង​ងៀត​ត្រី​ផ្ទោង​ចំនួន ៧ គី​ឡូ ដែល​ខូច​គុណភាព​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល​។​

​លោក ផឹង និល ប្រធាន​សាខា​កាំ​ត្រូល​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទំនិញ​គ្រប់មុខ នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង ដើម្បី​រក​សារធាតុ​គីមី ដាក់​ក្នុង​មុខទំនិញ ដោយ​បាន​រកឃើញ​សារធាតុ​គីមី​ប៉ូរា​ក់ ដាក់​ក្នុង​ងៀត​ត្រី​បបែល​ចំនួន ២១ គីឡូក្រាម និង​ងៀត​ត្រី​ផ្ទោង ៧ គីឡូក្រាម ដែល​ខូចគុណភាព​ផងដែរ​។​

​លោក​បាន​មានប្រសាសន៍​បន្ត​ថា អ្នក​ដែល​បរិភោគ​ងៀត​មាន​សារធាតុ​បូរ៉ាក់ ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ដូចជា ខូច​ក្រពះ​ពោះវៀន ក្រ​លៀន និង​អាច​បង្ក​ទៅ​ជា​មហារីក​ធ្វើអោយ​បែក​ឈាម​តាម​រន្ធ​ញើស​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង​។​

​លោក ផឹង និល បានបញ្ជាក់​ថា ការចុះពិនិត្យ​ទំនិញ​នាពេលនេះ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​មុខ​ទំនិញ​ជា​ច្រើន​មុខ ដោយ​បាន​ផ្តោត​សំខាន់​ទៅលើ​បន្លែ ផ្លែឈើ ត្រី​សាច់ គ្រឿងឧបភោគ បរិភោគ​ប្រចាំថ្ងៃ ហើយ​បាន​ណែនាំ​ដល់​អ្នក​លក់ ត្រូវ​បញ្ឈប់​ដាក់​លក់​ជា​បន្ទាន់​រាល់​ប្រភេទ​ងៀត​បបែល ដែល​ផ្ទុក​សារធាតុ​គីមី​និង​ត្រីងៀត​ខូចគុណភាព​នេះ​។ ហើយ​ចាប់ពី​ពេលនេះ​ត​ទៅ​ប្រពល​រដ្ឋ​ណា​ដែល​មាន​សង្ស័យ​ចំពោះ​មុខ​ទំនិញ​ដែល​ខ្លួន​បាន​ទិញ​នៅ​ផ្សារ​វាល​យន្ត​ថា​មាន​សារធាតុ​គីមី​នោះ​គឺ​មាន​មន្ត្រី​កាំកុងត្រូល​ប្រចាំការ​នៅ​ក្នុង​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង ដើម្បី​ពិនិត្យ​និង​ធ្វើតេស្ត​ទៅលើ​ម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់​។​ល​។ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ​ដែល​ប្រជាពលរដ្ឋ​បរិភោគ​ប្រចាំថ្ងៃ​៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×