Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រា​តែ​២​នាក់ ក្លែម​សំដី ទាញ​យក​កាំបិតផ្គាក់ កាប់​ជនរងគ្រោះ បណ្តាលឲ្យ​របួសធ្ងន់​

spot_img

​កំពង់ធំ ​៖ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​៣​ធ្នូ​នេះ បានឲ្យដឹងថា ផឹកស្រា​ក្លែមសំដី តែ​២​នាក់ កើត​ជម្លោះ ជនល្មើស​បាន​យក​កាំបិតផ្គាក់ កាប់​ជនរងគ្រោះ បណ្តាលឲ្យ​របួសធ្ងន់​។ ជនល្មើស​ធ្លាប់​កាប់​ជនរងគ្រោះ នៅ​អន្លង់​រមៀត និង​មាន​ប្រពន្ធ​ចំនួន​៧​នាក់​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១​ធ្នូ​២០១៨ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ភូមិ​ព្រៃធំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ាល់ ជនល្មើស​ឈ្មោះ​រិន ឈាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បាន​យក​កាំបិតផ្គាក់ កាប់​ជនរងគ្រោះ​ឈ្មោះ​សែម រ៉ី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ចំនួន​៤​កាំបិត​បណ្កាល​ឲ្យ​របួសធ្ងន់ ខណៈ​ដែល​ជនល្មើស​និង​ជនរងគ្រោះ ផឹកស្រា​តែ​២​នាក់ ។​

​ក្រោយ​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​ត្រូវ បាន​ក្រុម​គ្រួសារ បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែត ឯ​ជនល្មើស​បាន​រត់​ចូល​ព្រៃ​គេចខ្លួន ។ រហូត​ថ្ងៃទី​២​ធ្នូ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី ត្រូវបាន​នគរបាល ស្រុក​ឱ​រ៉ាល់ និង​ភ្នំស្រួច ឃាត់ខ្លួន​បាន ។​

​ជនល្មើស​ធ្លាប់​កាប់​ជនរងគ្រោះ​ឈ្មោះ​ឆៃ សុខ ភេទ​ប្រុស​អាយុ​ ៣៥ ​ឆ្នាំ នៅ​ភូមិ​ ៣ ឃុំ​អន្លង់​រមៀត បណ្តាល​ឲ្យ របួសធ្ងន់​ ​កាលពី​ឆ្នាំ​២០១២ ហើយ​រត់​គេចខ្លួន ទៅ​រស់នៅ​ជាមួយ​ប្អូន​ ​នៅ​ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ ៕ ​ដោយ ​៖​ កូឡាប​

spot_img
×