Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ជួប​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម មក​ពី​ក្រុង​វ៉ូ​ស៊ី ប្រទេស​ចិន ដើម្បី​ទាក់ទាញ​វិនិយោគទុន​

spot_img

ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​លើកយក​សក្តានុពល​សេដ្ឋកិច្ច​លើ​វិស័យ​មួយចំនួន ប្រាប់​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម មកពី​ទីក្រុង​វ៉ូ​ស៊ី (WuXi) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ទាក់ទាញ​វិនិយោគទុន​ចិន​អោយ​ចូលមក​បណ្តាក់ទុន អោយបាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។​

​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​លើកយក​សក្តានុពល​សេដ្ឋកិច្ច លើ​វិស័យ​ឧស្សាហកម្ម និង​ទេសចរណ៍ ដ៏​សម្បូរ​បែបនា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ជម្រាបជូន​ភ្ញៀវ​វិនិយោគទុន​ចិន ដែល​មាន​សុវត្ថិភាព​។​

​ជំនួប​នេះ​ធ្វើ​នៅ​សាលប្រជុំ របស់ សាលាខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​មាន​វត្តមាន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង លោក​ឧកញ៉ា ឡៅ កាំ​ង ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ តំណាង​អោយ​ខាង​ភាគី​កម្ពុជា និង​តំណាង​ប្រតិភូ​​សភាពាណិជ្ជកម្ម មក​ពី​ក្រុង វ៉ូ​ស៊ី (WuXi) ប្រទេស​ចិន ចំនួន ១៥​នាក់​។​ ​នៅក្នុង​ជំនួប​នោះ លោក យន្ត មីន បាន​ជម្រាប​ជូន​គណៈប្រតិភូ​ក្រុង វ៉ូ​ស៊ី (WuXi) អំពី​ទី​តាំ​ភូមិសាស្ត្រ នៃ​ខេត្ត​ព្រះសីហនុ សរុប​មាន​ក្រុចំ​នួន ១ និង ស្រុក​​ចំនួន​៣ ចំណុះ​អោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គឺ ក្រុងព្រះសីហនុ ស្រុក​ព្រៃនប់ ស្រុក​ស្ទឹង​ហាវ និង​ស្រុក​កំពង់សីលា​។​

​លោក​អភិបាល​បាន​បន្ត​ផ្សព្វផ្សាយ អោយ​ប្រតិភូ​ទីក្រុង​វូ​ស៊ី ប្រទេស​ចិន អំពី​សក្តានុពល​ធម្មជាតិ​មួយចំនួន នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​មាន​ដូចជា​កំពង់ផែ​ឆ្នេរសមុទ្រ​ទឹក​ជ្រៅ អំណោយផល ដល់​វិស័យ​ឧស្សាហកម្ម ដែល​កន្លង​មក​ទទួល​ការចាប់អារម្មណ៍ ពី​បណ្ដា​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន ក៏ដូចជា​ភ្ញៀវទេសចរ​នៅលើ​ពិភពលោក ដែល​ធ្វើដំណើរ​មក​កាន់​ក្រុង​~​ខេត្ត​ព្រះសីហនុ​។​

​លោក យន្ត មីន បាន​ប្រាប់​ភ្ញៀវ​ចិន​ថា ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​មក​នេះ​អាជ្ញាធរខេត្ត ក៏​បាន​បង្កើន​ការងារ​អភិវឌ្ឍ​ឆ្នេរ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​ខេត្ត​នេះ​ដើម្បី​បម្រើ​តាម​ការរីកចម្រើន នៃ​ទីផ្សារ​សេដ្ឋកិច្ច​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​
​នៅក្នុង​ចំណាប់អារម្មណ៍​ចុងបញ្ចប់ ជំនួប រវាង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ជាមួយ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​ចិន ជា​តំណាងអោយ​ពាណិជ្ជករ ខេត្ត​ក្រុង វា​ស៊ី គឺ​បាន​បង្កើតឲ្យមាន​ទំនាក់ទំ​នង​ល្អ ក្នុងការ​ធ្វើ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​បង្កើត​ឱកាស​ឲ្យ​ពាណិជ្ចករ ប្រទេស​កម្ពុជា​~​ចិន អាច​រួម​សហការ​គ្នា ដើម្បី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត អោយ​កាន់តែ​ប្រសើរ​ថែម​ទៀត​នា​ថ្ងៃ​អនាគត​៕ ដោយ​៖ ដែន សីមា​

spot_img
×