Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​កែ​លម្អ​ការអប់រំ​ឧត្តមសិក្សា ផ្តោត​ជា​ចម្បង លើ​ការលើកកម្ពស់​គុណភាព នៃ​ការបង្រៀន ការរៀន និង​ការស្រាវជ្រាវ​

spot_img

​រាជធានី​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​ឧត្តម​សិក្សា បាន​រៀបចំ​សិក្ខាសាលា ផ្សព្វផ្សាយ​គម្រោង​កែ​លម្អ​ការអប់រំ​ឧត្តមសិក្សា ក្នុង​គោល បំណង​ផ្សព្វផ្សាយ​គម្រោង​ឱ្យបាន​ទូលំ​ទូលាយ​ដល់​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​នានា​បាន​ជ្រាប និង​ចូលរួម​សហការ ដើម្បី​ធានា​ឱ្យបាន​នូវ​និរន្ត​ភាព​នៃ​ការអភិវឌ្ឍ​ស្ថាប័ន និង​អង្គភាព​នាពេល​អនាគត​។​

​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ ក្នុងឱកាស​នោះ​លោក​បណ្ឌិត បាន​មានប្រសាសន៍ថា គម្រោង​កែ​លម្អ​ការអប់រំ​ឧត្តមសិក្សា ផ្តោត​ជា​ចម្បង លើ​ការលើកកម្ពស់​គុណភាព នៃ​ការបង្រៀន ការរៀន និង​ការស្រាវជ្រាវ ការបង្កើន​កាលានុវត្តភាព និង​សមធម៌ នៃ​ការ​ចូល​រៀន​របស់​និស្សិត ការពង្រឹង​ប្រព័ន្ធ​ធានា គុណភាព​អប់រំ និង​ការពង្រឹង​អភិបាលកិច្ច ព្រមទាំង​ការគ្រប់គ្រង​នៅ​ឧត្តមសិក្សា​។​

​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែងថា គម្រោង​កែ​លម្អ​ការអប់រំ​ឧត្តមសិក្សា បាន​គាំទ្រ​ដោយ​ធនាគា​ពិភពលោក ក្នុង​មូលនិធិ សរុប​ចំនួន​៩០​លាន​ដុល្លារ និង​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​២,៥​លាន​ដ​ល្លារ​។ ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សម្រាប់​គម្រោង កែលម្អ​ការអប់រំ​ឧត្តមសិក្សា​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​រួចមកហើយ​។​

​លោក​រដ្ឋមន្ត្រី​បានឲ្យដឹង​ទៀត​ថា គម្រោង​នេះ​មាន​វិសាលភាព​លើ​ការកែលម្អ​គុណភាព​អប់រំ នៅ​គ្រឹះស្ថានឧត្តមសិក្សា​គោលដៅ​ចំនួន​៥ រួមមាន​៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង់​។ គម្រោង​នេះ​ក៏​ពង្រឹង​គ្រឹះស្ថានឧត្តមសិក្សា​ឯក​ជន និង​ពង្រឹង​ប្រព័ន្ធ​ឧត្តម​សិក្សារ​ដ្ឋ​ផង​ដែ​រ​។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ជាង​នេះ កែលម្អ​ការស្រាវជ្រាវ​ផ្នែក STEM និង​ផ្នែក​កសិកម្ម ផ្តោតលើ​ការលើកកម្ពស់​គុណភាព និង​ភាពឆ្លើយតប​នៃ​ការស្រាវជ្រាវ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​គ្រឹះស្ថានឧត្តមសិក្សា ដែល​កំណត់​ក្នុង​គម្រោង និង​ការ​សាង សង់​បន្ទប់ពិសោធន៍ និង​ការបំ​បំពាក់​សម្ភារ​បរិក្ខារ​។ ការពង្រឹង​ផ្នែក​អភិបាលកិច្ច និង​ការគ្រប់គ្រង​គម្រោង ផ្តោត​លើ​ក​ការពង្រឹង​ប្រព័ន្ធ​អនុវិស័យ​ឧត្តមសិក្សា និង​ការគ្រប់គ្រង និង​សម្របសម្រួល​គម្រោង​។​

​លោក​បញ្ជាក់ថា គម្រោង​កែ​លម្អ​ការអប់រំ​ឧត្តសិក្សា ដែល​បង្កើតឡើង​នេះ​ពិតជា ស្រប​តាម​កំណែ​ង​ទម្រង់​អាទិភាព​អនុវិស័យ​ឧត្តមសិក្សា ដែល​បាន​ចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៤ រដ្ឋាភិបាល​ក្នុង​រយៈពេល​៥​ឆ្នាំ (២០១៩ – ២០២៣) ផ្តោត​ជា​ចម្បង​លើ​ការលើក​កម្អស់ គុណភាព នៃ​ការបង្រៀន ការរៀន​និង​ការស្រាវជ្រាវ ការបង្កើន​ការ​លានុ​វត្តភាព និង​សម​ធ៌នៃការ​ចូល​រៀនរប​ស់​និស្សិត ការពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​អប់រំ និង​ការពង្រឹង​អភិបាលកិច្ច និង​ការគ្រប់គ្រង​នៅ​ឧត្តមសិក្សា​។​

​លោក​រដ្ឋមន្ត្រី បានឲ្យដឹងថា និស្សិត​កំពុង​សិក្សា​នៅ​ឧត្តមសិក្សា មាន​ចំនួន ២០៧.៤៣៤​នាក់ ស្រី​៤៨,៣៧​ភាគរយ ក្នុងនោះ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​រង​មាន ២០.៥៧០​នាក់ ស្រី​៥១,០៦​ភាគរយ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​មាន​១៦៥.៣៥៩​នាក់ ស្រី ៤៧,៨៧​ភាគរយ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ចំនួន​២១.៤៩៤​នាក់ ស្រី​២១,២៤​ភាគរយ និង​និស្សិត​ថ្នាក់បណ្ឌិត​មាន​១.២២២​នាក់ ស្រី​៥,១៦​ភាគរយ និង​និស្សិត​អាហារ​រូបករណ៍ មាន​២៦.១៩២​នាក់ ស្រី​៤៩,៥០​ភាគរយ ក្នុង​ឆ្នាំ​សិក្សា ២០១៦ – ២០១៧​។​

​គ្រឹះស្ថានឧត្តមសិក្សា​ទូទាំង​ប្រទេស សរុប​ចំនួន​១២១​គ្រឹះស្ថាន ដែល​មាន​ទីតាំង​នៅ​២០​ខេត្ត រាជធានី ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សា ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ចំនួន​៧៣ ក្នុងនោះ​គ្រឹះស្ថានឧត្តមសិក្សា​សាធា​រណៈ មាន​១៣​គ្រឹះស្ថាន និង​ឯកជន​មាន​៦០ ៕ ​ដោយ​ ៖ ​កូឡាប​

  

spot_img
×