Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើករថយន្ត មិន​គោរព​ច្បាប់ អាទិភាព​ផ្លូវ​រថភ្លើង , រថភ្លើង បុក​រថយន្ត​២​គ្រឿង ហើយ​បើក​ចូល​ព្រលានយន្តហោះ ធ្វើ​ព្រងើយ​

spot_img

​ភ្នំពេញ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ កាលពី​ថ្ងៃ​៣​ខែ​ធ្នូ​២០១៨ វេលា​ម៉ោង ៧:៣០​នាទី រថភ្លើង​បាន​បុក រថយន្ត​ធុន​ធំ​មួយ​គ្រឿង ហើយ​រថយន្ត​ធុន​ធំ​នោះ​ជ្រុល​ទៅ​បុក រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​ទៀត រុញ​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល ឲ្យ​រងរបួស​មនុស្ស​២​នាក់ នៅមុខ​អាកាសយានដ្ឋាន​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិតក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​រថយន្ត​ដែល​បាន​រង​ការខូចខាត​នោះ​រួមមាន​៖ រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​៣A-០៣៨០ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់ និង​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​កាមរី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២H-៦៣៤៤ បើកបរ​ដោយ​បុរស​ម្នាក់ ពុំ​បាន​ស្គាល់​ឈ្មោះ​។ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ជិះ​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ បាន​រងរបួស​ធ្ងន់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។ នៅ​មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត និង​ម៉ូតូ បាន​ឈប់​ជា​បន្តបន្ទាប់ នៅ​ចំណុច​ស្តុប​ខាងលើ ខណៈនោះ មាន​រថភ្លើង បាន​ធ្វើដំណើរ​ដឹក​ភ្ញៀវ​អន្តរជាតិ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ដែល​ឈប់​រំលោភ​លើ​ផ្លូវ​រថភ្លើង​។​

​នៅ​ពេល​គ្រោះថ្នាក់​រថភ្លើង បាន​បុក​រុញ​រថយន្ត​១​គ្រឿង ទៅ​បុក​រថយន្ត​កាមរី​ចំហៀង ហើយ​រុញ​ទៅ​ផ្ទប់​បង្គោល​ភ្លើង និង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឲ្យ​បាក់​បង្គោល​បាណូ​។ ខណៈនោះ មាន​ម៉ូតូ​១​គ្រឿង ក៏​ត្រូវបាន​រថភ្លើង បុក​រុញ​រថយន្ត ទៅ​បុក​បណ្តាលឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​បាន​រង​របួស ទាំង​២​នាក់​ផង​ដែរ​។ បន្ទាប់ពី​កើតមាន​គ្រោះថ្នាក់​រថភ្លើង ក៏​បាន​បើក​ចូល ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ត្រូវបាន​នគរបាល​ចុះ​ទៅ​វាស់វែង បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕​ ដោយ ​៖ ​កូឡាប​

   

spot_img
×