Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស អាច​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា ដូចដើម​វិញ​បាន ក្រោយ​ជម្រះបំណុល​ជាមួយ​ពន្ធដារ​

spot_img

​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ឱកាស​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) បើក​ការិយាល័យ​របស់​ខ្លួន​ឡើងវិញ នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយឡែក​ព្រឹត្តិប័ត្រ​ព័ត៌មាន​ឌឹ​ខេម​បូឌា​ដេលី (Cambodia Daily) រាជរដ្ឋាភិបាល ក៏​បាន​បង្ហាញ​ឆន្ទៈ​អនុញ្ញាត ឱ្យ​បើក​ដំណើរការ​ឡើងវិញ ក្រោយពេល​ជម្រះបំណុល​រួចរាល់​ជា​មួយ​ពន្ធដារ ។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ ​បានចេញ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​វិធានការ​នានា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​លំហរ​នយោបាយ ក្នុង​សម្រួល​ដល់​ស្ថានការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​ ​និង​អ្នកនយោបាយ ក្រុម​ប្រឆាំង ដែល​ត្រូវ​តុលាការ ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ​។​

​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល បានឱ្យដឹងថា “​រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​លើកកម្ពស់​ភាពជា​ដៃគូ​ពិតប្រាកដ​ ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល លើ​គ្រប់​ទិដ្ឋភាព​នាំ​ការអភិវឌ្ឍ​សង្គម​។ រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ និង​សហជីព​។​

​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការលើកតម្កើង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​​ស្រប​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន​។ កន្លងមក មាន​ការចោទប្រកាន់​អំពី​ការ​រិត​ត្បិត​លើ​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា​ ​ជាពិសេស ករណី​របស់​ព្រឹត្តិប័ត្រ​ព័ត៌មាន​ឌឹ​ខេម​បូឌា​ដេលី វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​អាមេរិក​។​ ​គឺជា​ការពិត​សម្រាប់​ករណី​ទាំង​នោះ គឺ ព្រឹត្តិប័ត្រ​ព័ត៌មាន​ឌឹ​ខេម​បូឌា​ដេលី បាន​សម្រេច​បិទ​ការបោះពុម្ពផ្សាយ​ដោយ​ខ្លួនឯង​ ​ព្រោះ​គេចវេស​មិន​បំពេញ​កាតព្វកិច្ច​ពន្ធដា​រ ស្របតាម​ច្បាប់​ពន្ធដារ​កម្ពុជា ។ ក្នុងករណី​ដោះស្រាយ​បំណុល​ពន្ធដារ​រយ​ចរាល់​ហើយ ព្រឹត្តិប័ត្រ​ព័ត៌មាន​នេះ​អាច ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​ឡើងវិញ ។ វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​អាមេរិក បាន​ផ្តួចផ្តើម​គំនិត​បិទ​ការិយាល័យ​តំណាង ដោយ​ខ្លួនឯង ។ ដូច្នេះ ស្ថានីយ​វិទ្យុ​ទាំងពីរ ក៏​មាន​សេរីភាព​បើក​ការិយាល័យ​ខ្លួន​នៅ​កម្ពុជា​ឡើង​វិញ​បានដែរ​”​។​

​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល បានឲ្យដឹងថា​ ​រដ្ឋសភា​បាន​នឹង​កំពុង​សិក្សា ដើម្បី​ដក​បម្រាម​ធ្វើ​នយោបាយ របស់​អតីត​ថ្នាក់ដឹកនាំ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នា​​ក់​ផងដែរ​។​

​ក្រៅពីនោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​សន្យា​បន្ត​ដោះស្រាយ បញ្ហាដីធ្លី ដែល​នៅ​សេសសល់​ ​និង​សម្រួល​ដល់​សកម្មភាព អង្គការ​សង្គម​ស៊ីវិល និង​សហជីព នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៕ ​ដោយ​ ៖ ​រចនា​

​ខាងក្រោម​នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៖​

spot_img
×