Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ចោរ​ស្រី​ដៃ​ឆៅ​២​នាក់ ប្លន់​កាបូប​ស្ត្រី​អ្នកដំណើរ​ម្នាក់​នៅលើ​ឡានក្រុង​ដោយ​សុវត្ថិភាព ជាមួយ​វិធី​ថ្មី​ដ៏​ពុំ​នឹកស្មាន​… (​វីដេអូ​)

spot_img

​នេះ​ជា​សកម្មភាព​ដ៏​ហ៊ាន​មួយ ដែល​ចោរ​ស្រី​ដៃ​ឆៅ​២​នាក់ បាន​ប្រើ​វិធី​យក​វត្ថុ​រាវ​អ្វី​ម្យ៉ាង ចាក់​ស្រោច​លើ​ក្បាល​ស្ត្រី​អ្នកជិះ​ម្នាក់ និង​បន្ទាប់មក បាន​ឆក់យក​កាបូប​របស់​នាង​ចេញ​ពីលើ​ភ្លៅ​របស់​នាង ខណៈ​នាង​កំពុង​ព្យាយាម​ជូត​សម្អាត​ក្បាល​របស់​នាង​, នេះ​បើ​យោងតាម​វីដេអូ​កាមេរ៉ា​ឃ្លាំមើល​បង្ហាញ ។​

​ប៉ូលីស​និយាយថា ជនរងគ្រោះ​បាន​កំពុងធ្វើដំណើរ​នៅលើ​រថយន្តក្រុង Bx40 ស្ថិតនៅ​លើផ្លូវ East Tremont Avenue នៅក្នុង​តំបន់ Bronx វេលា​ម៉ោង​ប្រហែល ២ និង ៤៥ នាទី រសៀល​ថ្ងៃទី​១២ វិច្ឆិកា នៅពេលនោះ ស្ត្រី​២​នាក់​បាន​ចាក់​វត្ថុ​រាវ​មួយ ទៅលើ​ខាងក្រោយ​ក្បាល​របស់​នាង​តែម្តង ។​

NYPD និយាយថា នៅពេល​រថយន្តក្រុង​ឈប់​នៅ​ចំណុច​ផ្លូវ St. Peters Avenue និង East Tremont Avenue ម្នាក់​ក្នុងចំណោម​ចោរ​ស្រី​ទាំងពីរ បាន​ច្បាម​កាបូប​ពី​ភ្លៅ​របស់​ស្ត្រី​រងគ្រោះ នៅពេល​នាង​កំពុង​ព្យាយាម​ជូត​សម្អាត​ក្បាល​របស់​នាង​ដែល​ទទឹកជោគ ។​

​ចោរ​ស្រី​ទាំងពីរ​បាន​ប្រញាប់ប្រញាល់​ចុះ​ចេញពី​រថយន្តក្រុង​យ៉ាង​លឿន ជាមួយ​កាបូប​របស់​ជនរងគ្រោះ ដែលមាន​ក្នុងនោះ​លុយ ៦០ ដុល្លារ និង​កាត​ឥណទាន​ចំនួន ២ ផងដែរ ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ Liveleak)​

spot_img
×