Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​រីកចម្រើន ដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ ចម្រុងចម្រើន មាន​អ្នក​ជួយ​ជ្រោមជ្រែង​ខាង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រង​ទុក ។ លុយកាក់ ថ្ងៃ​នេះ​មិន​សមប្រកប​សម្រាប់​ការ​រ​ក​លាភ​ចូល​ផ្ទះ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ ធ្វើ​អ្វី​មិន​ត្រូវ​ប្រញាប់ប្រញាល់ ត្រូវ​សន្សឹមៗ​ទើប​មិន​ខកបំណង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មិន​ត្រូវ​ទុកចិត្ត​គេ​ជ្រុល ។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​ការសម្រេចចិត្ត​អ្វីមួយ ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការស្វែងរក​ឱកាស​វិនិយោគ​។ មនោសញ្ចេតនា គួរ​ចាប់អារម្មណ៍​ដល់​មនោសញ្ចេតនា​របស់​មនុស្ស​ដែល​ស្រឡាញ់​អ្នក ។​

​ឆ្នាំ​រោង ៖ ការងារ គ្រប់យ៉ាង​មិន​ដំណើរការ​ដូច​ផែនការ ។ លុយកាក់ មិន​ត្រូវ​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​រឿង​ស្មុគស្មាញ​រំខាន​ចិត្ត​ច្រើន ។ លុយកាក់ ធម្មតា​មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​កុំឲ្យ​កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ អំណោយផល​ល្អ​បំផុត ។ លុយកាក់ ធូរធារ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​ន​រីករាយ ។​

​ឆ្នាំ​វក ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ មិនល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាប​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​អ្នក ។​

​ឆ្នាំចរ ៖ ការងា​រីកចម្រើន ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត ។ លុយកាក់ ថ្ងៃ​នេះ​មិន​អំណោយផល​សម្រាប់​ការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ ល្អប្រសើរ បានទទួល​ការកោតសរសើរ​ពី​អ្នក​នៅ​ជុំវិញ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ ក្រែង​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា ល្អប្រសើរ ៕​

spot_img
×