Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដល់ក​! បុរស​ម្នាក់​បើករថយន្ត​ធ្លាក់​ជាប់គាំង​នឹង​កាំជណ្តើរ​អ្នក​ថ្មើរជើង បន្ទាប់​ភាន់ច្រឡំ​ស្លាក​សញ្ញា​នៅក្នុង​កន្លែង​ចត​រថយន្ត​ផ្សារ​ទំនើប TST

spot_img

​អ្នកបើកបរ​ម្នាក់​ឈ្មោះ Chu អាយុ ៤៦ ឆ្នាំ បាន​បត់​រថយន្ត​ខុស ខណៈ​ស្វែងរក​ច្រក​ផ្លូវ​ចំហរ​ត្រឹមត្រូវ ប៉ុន្តែ វា​ពុំមាន​ជា​ច្រក​ផ្លូវ​សម្រាប់​រថយន្ត​បើកបរ​នោះទេ នៅឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្ថិតក្នុង Tsim Sha Tsui ក្នុង​ទីក្រុង​ហុងកុង ។​

​រថយន្ត SUV របស់គាត់ បាន​ត្រូវ​ជាប់គាំង​នៅ​ច្រក​ផ្លូវ​កាំជណ្តើរ​ឡើង​ចុះ​តូច​មួយ ប៉ុន្តែ សំណាង​ហើយ ដែល​បាន​គាត់​បានដឹង​វា​ទាន់ពេលវេលា ហើយ​រថយន្ត​របស់គាត់​គ្រាន់តែ​បាន​ធ្លាក់​ចុះក្រោម​ពាក់កណ្តាល​តួខ្លួន​ប៉ុណ្ណោះ ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត បាន​គិតថា បុរស​រូបនេះ​ទំនងជា​មិន​យល់​ពី​ស្លាក​សញ្ញា​នៅ​ខា​ងលើ ខណៈ​មិន​បានឃើញ​សញ្ញា​ព្រួញ LED ដែល​ចង្អុលបង្ហាញ​ពី​ការបត់​ឆ្វេង​ជា​ចាំបាច់​នោះ ។​

​ខណៈពេលដែល​អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ជាច្រើន បាន​សើចចំអក ក្នុង​រឿងហេតុ​ហាក់ដូចជា​ឡប់ៗ​របស់ Chu នោះ​អ្នក​ដទៃទៀត ក៏បាន​សម្តែង​ការអាណិតអាសូរ និង​បាន​យល់ស្រប​ថា ស្លាក​សញ្ញា​មុខ​នៅ​ខាងលើ​នោះ បានធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ Coconuts)

spot_img
×