Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ កំពុង​ជំរុញ​បច្ចេកវិទ្យា​ឌីជីថល ទៅក្នុង​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​

spot_img

​ភ្នំពេញ​ ៖ ភាព​រីកចម្រើន​លើ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល បាន​ជំរុញ​ឱ្យ​ពិភពលោក​ពើបប្រទះ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ហើយដោយ​មើលឃើញ​នូវ​កាលានុវត្តភាព​នេះហើយ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ “​ក្រុមការងារ​បច្ចេកទេស​ចម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TWG-TVET)” ចំណុះ​ក្រោម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​រួមគ្នា​ជំរុញ​បច្ចេកវិទ្យា​ឌីជីថល​ទៅក្នុង​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​

​នា​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្រុមការងារ​បច្ចេកទេស​ចម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TWG-TVET) បានរៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ទីស្ដីការក្រសួង​ការងារ ដែល​ដឹកនាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេក ទេស​ច​ម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​គោលបំណង​ដើម្បី​កំណត់​នូវ​យុទ្ធសាស្ត្រ​ជា​អាទិភាព និង​សកម្មភាព​របស់​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅក្នុង​ឆ្នាំ​២០១៩-២០២០ និង​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​រវាង​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​គួរ​ជម្រាប​ថា ក្រុមការងារ​បច្ចេកទេស​ចម្រុះ​នេះ មាន​ភារកិច្ច​៖

១៖ ផ្តល់យោបល់​លើ​ផែនការ​យុទ្ធសាស្ត្រ និង​ការងារ​បច្ចេកទេស​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​។

២៖ សម្របសម្រួល និង​ចែករំលែក​ពីបទ​ពិសោធន៍ ព័ត៌មាន គម្រោង និង​កម្មវិធី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

៣៖ រៀបចំ​កម្មវិធី​ការងារ​ប្រចាំឆ្នាំ​របស់​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ រួមមាន​៖ របាយការណ៍​វឌ្ឍនភាព​លើ​គោលនយោបាយ​ជាតិ​ស្តីពី ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លិខិតបទដ្ឋាន​គតិយុត្ត ផែនការ​ថវិកា​របស់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ត្រួតពិនិត្យ​ជាប្រចាំ​ឆ្នាំ​នូវ​កម្មវិធី​ការងារ​លើ​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​។​

​លោក រដ្ឋមន្ត្រី បានស្នើ​ឱ្យមាន​ការរៀប​ចំ​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​វែង ៥​ឆ្នាំ (២០១៩-២០២៣) ដោយ​ផ្អែក​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ពិសេស​ត្រង់​ចតុកោណ​ទី​១ មុំ​ទី​២ ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​។​

​លោក រដ្ឋមន្ត្រី មានប្រសាសន៍​លើកឡើង​បន្តថា ដើម្បី​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ជំនាញ និង​ការអប់រំ ការបណ្តុះបណ្តាល ដោយ​បញ្ចូល​ការប្រើប្រាស់ និង​ការយល់ដឹង​ពី​បច្ចេកវិទ្យា​ឌីជីថល​ទៅក្នុង​កម្មវិធីសិក្សា ស្របតាម​តម្រូវការ​ទីផ្សារការងារ រួមទាំង​បង្កើត​យន្តការ​ភាពជា​ដៃគូ​រវាង​ធុរកិច្ច និង​គ្រឹះស្ថាន​អប់រំ និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បង្កើត​កម្មវិធី​អភិវឌ្ឍ និង​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ថ្មីៗ (​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤)​។​

​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ ក៏ដូចជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ គឺ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​មនុស្ស​ជា​អាទិភាព​ទី​១ សំដៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែលមាន​កំណត់​យ៉ាងច្បាស់​ក្នុង​ចតុកោណ​ទី​១​។ ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ធនធានមនុស្ស ពិសេស​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល គឺ​ទាមទារ​ជា​ចាំបាច់​នូវ​កិច្ចសហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូ រដ្ឋ ឯកជន ប្រជាពលរដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×