Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំ​ហាត់​សមយុទ្ធ​នាគ​មាស​២០១៩ ធ្វើឡើង​ស្របតាម​ការចង់បាន របស់​ថ្នាក់ដឹកនាំ នៃ​ប្រទេស​កម្ពុជា​-​ចិន

spot_img

​ភ្នំពេញ ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជា​ករង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ បាន​លើកឡើងថា សមយុទ្ធ​នាគ​មាស ឆ្នាំ​២០១៩ ដែល​នឹងធ្វើ​ជាមួយ​កងទ័ព ចិន​នោះ នឹង​ប្រព្រឹត្តទៅ​ធំ​ជាង​មុន និង​ល្អ​ជាង​មុន​។ លំ​ហាត់​សមយុទ្ធ “​នាគ​មាស​ឆ្នាំ​២០១៩” រវាង​កម្ពុជា និង​ចិន នឹង​ព្រឹ​ត្ត​ទៅ​ក្រោម​របៀប​វរៈ “​ប្រឆាំង​ភេរវកម្ម និង​ផ្នែក​មនុស្សធម៌​” ខណៈ​សមយុទ្ធ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៩​ខាងមុខ នៅ​ទីលាន​បាញ់​គ្រាប់​ពិត ហ៊ុន សែន ជុំ​គិរី ដែល​ស្ថិតនៅ​ស្រុក​ជុំ​គិរី ខេត្តកំពត ដោយមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​កន្លងទៅ​ផងដែរ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជា​ករង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ចិន ដែល​ដឹកនាំ​ដោយ​លោក SHENG YUNLAI នាយរង​សេនាធិការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន នៅ​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​អគ្គបញ្ជាការដ្ឋាន​កងទ័ព ។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​លើកឡើងថា សមយុទ្ធ​នាគ​មាស ឆ្នាំ​២០១៩ ធ្វើឡើង​ដើម្បីឱ្យ​កងទ័ព នៃ​ប្រទេស​ទាំងពីរ កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ក្នុង​បេសកកម្ម​ការងារ​រួមគ្នា​។ ឆ្នាំនេះ​កងទ័ព​និង​សម្ភារ​ខាង​ភាគី​ចិន នឹងមាន​ចំនួន​ច្រើនជាង​ឆ្នាំមុនៗ ហើយនឹង​ធ្វើ​ក្រោម​បៀ​ប​វរៈ ជាច្រើន ដែល​ក្នុងនោះ​សំខាន់​ជាងគេ​គឺ​សមយុទ្ធ​រួមគ្នា​ប្រឆាំង​ភេរវកម្ម និង​ផ្នែក​មនុស្សធម៌ ហើយ​តាមរយៈ​សមយុទ្ធ​នេះ​នឹង​ធ្វើឱ្យ​កងទ័ព នៃ​ប្រទេស​ទាំងពីរ​ដូច​បងប្អូន​នឹង​គ្នា​យ៉ាង​ដូច្នេះ​ដែរ​។​

​លោក SHENG YUNLAI បាន​លើកឡើងថា សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្តទៅ​ជាច្រើន​ថ្ងៃ ហើយនឹង​ធ្វើឱ្យ​កងទ័ព នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ចិន​) កាន់តែ​ជិតស្និទ្ធ​និង​គ្នា​ស្របតាម​ការចង់បាន របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ នាពេល​កន្លងមក​នោះ​។ ភាគី​ទាំង​ពីរបាន​មាន​សេចក្តី​រំពឹងថា សមយុទ្ធ​នេះ នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន និង​កាន់តែ​យល់ដឹង​អំពី​បទពិសោធន៍ រវាង​គ្នា និង​គ្នា​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ក្នុងការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការជួយ​សង្គ្រោះ​មនុស្ស​ចេញ ពី​គ្រោះមហន្តរាយ​ផ្សេងៗ​នោះ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×