Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រ​ការចូលរួម​របស់​កម្ពុ​ជា ទៅក្នុង​អនុសញ្ញា​ទីក្រុង​ប៉េកាំង ស្តីពី​ការសម្តែង​សោតទស្សន៍​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុងការ​ដាក់បញ្ចូល​ប្រទេស​កម្ពុជា ទៅក្នុង​អនុសញ្ញា​ទីក្រុង​ប៉េកាំង ស្តីពី «​ការសម្តែង​សោតទស្សន៍​» ដើម្បី​ពង្រឹង​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ សំដៅ​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ការគាំទ្រ​របស់លោករ​ដ្ឋ​មន្ត្រី បាន​ធ្វើឡើង​នាឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ចូលរួម​ពី​សមាជិក​-​សមាជិការ ដែលជា​មន្ត្រីជាន់ខ្ពស់​អន្តរក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ប្រមាណ​ជាង ៤០​រូប​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​អង្គប្រជុំ អំពី​អត្ថប្រយោជន៍ និង​សមិទ្ធផល​សំខាន់ៗ ដែល​កម្ពុជា​ទទួលបាន​ក្រោយ​ការចូលរួម​ក្នុង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ព្រមទាំង​បាន​លើកទឹកចិត្ត​តំណាង​ក្រសួង និង​ស្ថាប័ន​ទាំងអស់ ធ្វើការ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់ សំដៅ​ប្រមូល​ធាតុ​ចូល​សំខាន់ៗ ជុំវិញ​ការស្នើ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​ទីក្រុង​ប៉េកាំង ស្តីពី ការសម្តែង​សោតទស្សន៍​។​

​បន្ទាប់ពី​បាន​ស្តាប់​អង្គប្រជុំ ធ្វើការ​ពិភាក្សា​យ៉ាង​ផុសផុល និង​បាន​ថ្លឹងថ្លែង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ថ្មី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ​ទាំងស្រុង និង​បាន​សំណូមពរ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម ធ្វើការ​ព​ន្លឿ​ន​កិច្ចការ​ចំពោះមុខ ដើម្បី​ទាញយក​ជំនួយ​បច្ចេកទេស និង​អត្ថប្រយោជន៍​ផ្សេងៗ​ពី WIPO សំដៅ​អភិវឌ្ឍន៍​វិស័យ​កម្មសិទ្ធិបញ្ញា ជាពិសេស​លើកទឹកចិត្ត​សិល្បករ តន្ត្រីករ និង​ផលិតករ ឱ្យខិត​ខំប្រឹងប្រែង​បង្កើត​ស្នាដៃ​សោតទស្សន៍​ថ្មីៗ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​កំឡុង​ខែតុលា ឆ្នាំ​២០១៨ កន្លងមក នៅក្នុង​ជំនួប​ជាមួយ​លោក Francis Gurry អគ្គនាយក​អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក (WIPO) ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​សុំ WIPO ជួយ​ដល់​កម្ពុជា ក្នុងការ​ចូលរួម​សន្ធិសញ្ញា​នានា​ទាក់ទង​នឹង​កម្ម​សិ​ទិ្ធ​បញ្ញា ដែល​កម្ពុជា​មិនទាន់​ក្លាយជា​សមាជិក និង​ផ្តល់ជំនួយ​បច្ចេកទេស​ផ្សេងៗ ដើម្បី​ពង្រឹង​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ។​

​សម្រាប់​អនុសញ្ញា​ទីក្រុង​ប៉េកាំង ស្តីពី ការសម្តែង​សោតទស្សន៍ គឺជា​សន្ធិសញ្ញា​ពហុភាគី ដែល​ត្រូវ​បានអនុម័ត​ដោយ​សន្និសីទ​ការទូត ស្តីពី កិច្ចការពារ​ស្នាដៃ​សម្តែង​សោតទស្សន៍ នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១២ នៅក្នុង​រាជធានី​ប៉េកាំង នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោលបំណង​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា សម្រាប់​ការសម្តែង​សោតទស្សន៍ និង​ពង្រីក​សិទ្ធិ​របស់​អ្នក​សម្តែង (​សិល្បករ និង​តន្ត្រីករ​) នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។ បច្ចុប្បន្ន មាន​ប្រទេស​ចំនួន ២៣ ហើយ បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ នៅក្នុង​នោះ ប្រទេស Belize គឺជា​សមាជិក​ចុងក្រោយ​គេ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×