Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ញៀន​ថ្នាំ​ទាញ​កាំបិត ដេញ​កាប់​ម្ដាយ មិនឲ្យ​ចូលផ្ទះ​

spot_img

​ភ្នំពេញ ​៖ កូន​តិរច្ឆាន​ប្រើប្រាស់​ថ្នាំញៀន​រហូត​បាត់ស្មារតី បាន​យក​កាំបិតប៉័ងតោ​ដេញ​កាប់​ម្ដាយ មិនឲ្យ​ចូលផ្ទះ ប៉ុន្តែ​ជា​លទ្ធផល​ត្រូវ​ជាប់​ខ្នោះ​របស់​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សីកែវ ។​

​នគរបាល​ខណ្ឌ​ឫស្សីកែវ បានឲ្យដឹងថា ករណី​អំពើហិង្សា​ក្នុង​គ្រួសារ រវាង​កូន​ទាញ​កាំបិត​ដេញ​កាប់​ម្ដាយ មិនឲ្យ​ចូលផ្ទះ សង្ស័យ​បែក​ថ្នាំ រហូត​មាន​កិច្ច​អន្តរាគមន៍​ភ្លាមៗ ពី​កម្លាំង​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ឃាត់ខ្លួន នៅត្រង់​ចំណុច​ផ្ទះ​លេខ​៥២៩ ផ្លូវជាតិ​លេខ​៥ ក្រុមទី​១៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ នា​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ជា​កូន​ឈ្មោះ មន្នី ច័ន្ទ​តារា ហៅ​ញ៉ាញ់ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែល​ជា​មុខសញ្ញា​ចាស់​ប្រើប្រាស់​ថ្នាំញៀន​។ ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ជួប ចិន្តា អាយុ​៤១​ឆ្នាំ មានមុខ​របរ ជា​កម្មាការិនី ស្នាក់នៅ​ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ ដោយ​ក្នុង​ហេតុការណ៍​នោះ ដកហូត​បាន​កាំបិតប៉័ងតោ រួម​ជាមួយ​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×