Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​ប្រទេស​មហាអំណាច​កើត​ជំងឺ​ផ្តាសាយ ប្រទេស​ក្រីក្រ​នឹង​កើត​ជំងឺ​ធ្ងន់​

spot_img

​ភ្នំពេញ​ ៖ ​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា ​៖ ​បើ​ប្រទេស​មហាអំណាច​កើត​ត្រឹម​ជំងឺ​ផ្តាសាយ ប្រទេស​ក្រីក្រ​នឹង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា មិន​ខាន​។​ការលើកឡើង​បែប​នេះ​របស់​លោក គឺ​សំដៅ​ទៅលើ​ការវិវាទ សងសឹក​គ្នា ក្នុង​ការយកពន្ធ​ទំនិញ​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​នា​ពេល​នេះ​។​តែ​ទោះ​យ៉ាងណា​រឿងនេះ​នឹង​អាច​មាន​វិធី​ដោះស្រាយ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ព្រោះ​បើ​បញ្ហា នេះ​កើតឡើង​កាន់តែ​ធំ មាន​ប្រទេស​ជាច្រើន​ក៏​នឹង​ប៉ះពាល់​ដែរ​។​

​លោក ម៉ប់ សារិន មាន​ប្រសា​ស​ន៏​ដូច្នេះ​ក្នុង​ឧិ​កាសជួប​សំណេះសំណាល​ជា មួយ​លោក ឈួ​យ ស៊ី​ង​ជៀន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៏​នៃ​ស​ភាទី​ក្រុង​ប៉េ កាំ​ង​,​អគ្គលេខាធិការ​និង​ជា​អគ្គនាយក​នៃ​ការិយាល័យ​ស្រាវជ្រាវ​នៃ​សភា​ទីក្រុង​ប៉េកាំង​សា​ធារ​រដ្ឋ​ប្រជា​មា​និត្យ​ចិន កាលពី​នា​រឹក​ថ្ងៃទី​៣​ធ្នូ​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​លោក ម៉ប់ សារិន បាន​ជំរាបជូន​ភ្ញៀវ​ពី​ដំណើរ​ការអភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ឡើងវិញ​ក្នុង​រយះពេល​៤០​ឆ្នាំ​ចុង ក្រោយ នេះ តែ​យើង​មានឧិកាស​ពេញលេញ​ក្នុង​ការអភិវឌ្ឍន៏តែ​រយះ​ពេល​២០​នេះ​តាម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេជោ​ហ៊ុនសែន ដែល​ធ្វើឲ្យ​ខ្មែរ​ឈ្នះ​ទាំងអស់​គ្នា​បន្ទាប់ពី​យើង​បាន​ឆ្លងកាត់​សង្គ្រាម​ដ៏​រាំ​រៃ ពិសេស​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត​ធ្វើឲ្យ​យើង​បាត់បង់​ទាំង​ជីវិត​មនុស្ស​,​ធនធាន​,​ពិសេស​ធនធានមនុស្ស​ហើយ​ការរស់នៅ​ប្រកប​ដោយ​ការភ័យខ្លាច​។​តែ​ពេល​បច្ចុប្បន្ន​ខុស​ពី​ពេល​មុន​យើង​ភ័យ ខ្លាច​រឿង​ស្ទះ​ចរាចរ​ទៅ​វិញ​។​ឯ​.​ឧ​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន​ដែល​បាន​ជួយ​ដល់​កម្ពុជា ជួយ​ដល់​រាជធានី​ភ្នំពេញ​លើក​ការអភិវឌ្ឍ​ន៏​រួមទាំង​ការវិនិយោគ​ដ៏​ខ្លាំង​ដែល​ធ្វើឲ្យ​ទុនវិនិយោគ​របស់​ចិន​មាន​ជាង​១៥០០​លាន​ដុល្លា​US​គិត​ត្រឹម​ឆ្នាំ​២០១៧ ពិសេស​លើ​វិស័យ​អចលនៈទ្រព្យ​។​

​ក្នុងជំនួប​នោះ​លោក ឈួ​យ ស៊ី​ង​ជៀន បាន​ថ្លែងថា​៖​ទំនាក់ទំនង​ចិន​.​កម្ពុជា​បាន​កើតមានឡើង​តាំងពី​សម័យ​ព្រះករុណា​ព្រះបាទ​ម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ ហើយ​បាន​បន្ត​មក​ដល់​បច្ចុប្បុន្ន​ដែល​ត្រូវបាន​ពង្រឹង​ពង្រី​កថែម ទៀត​ឈានដល់​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​និង​កំពុង​អនុវត្ត​នយោបាយ​ផ្លូវ​១​ខ្សែ ក្រវាត់​១​របស់​ថ្នាក់ដឹកនាំ​ប្រទេស​យើង​ទាំង​២​។​លោក បន្តថា​៖​ទីក្រុង​ប៉េកាំង និង​រាជធានី​ភ្នំពេញ​បាន​ជួប​នូវ​បញ្ហា​ចរាចរ និង​សំរាម​ដូចគ្នា​ដែល​បញ្ហា​នេះ​កើតឡើង បណ្តាលមកពី​ល្បើន​នៃ​ការអភិវឌ្ឍន៏​ទីក្រុ​ង​ធ្វើឲ្យ​ប្រជាជន​តាម​មិនទាន់ តែ​ការដោះស្រាយ​នៅតែមាន​៕ ​ដោយ ​៖​ កូឡាប​

spot_img
×