Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន ៖ កូន​តិរិច្ឆាន ហ៊ាន​លើក​ដៃ​សម្លាប់ និង​កាត់​ក្បាល​ម្តាយ​ខ្លួន​

spot_img

​ក្មេងប្រុស​ជនជាតិ​ចិន​ម្នាក់​អាយុ ១៣​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន ក្រោយពេល​បាន​សម្លាប់ និង​កាត់​ក្បាល​ម្តាយ​របស់​ខ្លួនឯង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​ក្មេងប្រុស​តិរិច្ឆាន​នោះ​ត្រូវបាន​គេ​រាយការណ៏​ថា បាន​ថត​សកម្មភាព​សម្លាប់​ម្តាយបង្កើត​របស់​ខ្លួន និង​បាន​ផ្ញើ​វីដេអូ​នោះ​ទៅ​ឲ្យ​មិត្តភក្តិ​របស់​វា​ម្នាក់​តាមរយៈ​កម្មវិធី​ឆាត (WeChat)​។ ក្មេងប្រុស​ឃាតករ​នោះ​ត្រូវបាន​ចាប់ខ្លួន តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​មិត្តភក្តិ​របស់​វា ម្នាក់​បាន​បង្ហាញ​វីដេអូ​នោះ​ឲ្យ​ម្តាយ​គេ​មើល​។​

​ហេតុ​ការណ៏ដ៏​រន្ធត់ និង​មិន​នឹកស្មាន​នេះ កើតឡើង​នៅក្នុង​ទីក្រុង វិន​ស៊ីង (Wenxing) ខេត្ត​ស៊ី​ឈ៊​ន ប្រទេស​ចិន​។​

​ប៉ូលីស​ប្រចាំ​តំបន់​បាន​បញ្ជាក់​ប្រាប់ BBC ថា​ករណី​នេះ​ពិតជា​កើតមាន​មែន ប៉ុន្តែ​មិន​បាន​ផ្តល់​ព៌តមាន​លំអិត​នៅឡើយ ដោយ​ពួកគេ​បាន​និយាយថា ករណី​កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត​នៅឡើយ​។​

​បើ​តាម​ការបញ្ជាក់​របស់​វិទ្យុ​អាស៊ីសេរី (Radio Free Asia) បានឲ្យដឹងថា ក្មេងប្រុស​អាយុ ១៣​ឆ្នាំ​នោះ​បាន​សម្លាប់​ម្តាយ​ខ្លួនឯង បន្ទាប់ពី​មាន​បញ្ហា​ឈ្លោះ​គ្នា​ពី​ថ្ងៃ​អាទិត្យ​ពេលយប់​។​

​ក្មេង​ប្រុស​នោះ​បាន​កាត់​ក្បាល​ម្តាយ​ខ្លួនឯង រួច​យក​ក្បាល់​របស់​គាត់​ដាក់​ក្នុង​ធុង​មួយ មុន​ពេល​យក​ក្បាល​គាត់​បោះចោល​នៅ​ប្រឡាយ​បង្ហូរទឹក​នៅ​ខាងក្រៅ​ផ្ទះ​។​

​ក្មេង​ប្រុស​នោះ​ត្រូវបាន​ចាប់ខ្លួន​នៅ​សាលា ក្រោយពេល​ម្តាយ​របស់​មិត្តភក្តិ​វា បាន​រាយ​ការ​ណ៏ទៅប៉ូលីស​ក្រោយពេល​បាន​ឃើញ​វីដេអូ​៕ សុភ័ក្ត្រ​

 

spot_img
×