Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អា​មេ​រិច​ស្នើ​សហភាព​អ៊ឺរ៉ុប​អោយ​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​អ៊ឺរ៉ង ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​ល​

spot_img

​មហាអំណាច​យោធា​ពិភពលោក សហរដ្ឋ​អា​មេ​រិច​បានស្នើ​ដល់​សហភាព​អ៊ឺរ៉ុប អោយ​អនុម័ត​ទណ្ឌកម្ម​​របស់​ខ្លួន​ប្រឆាំង​ទៅ​នឹង​ប្រទេស​អ៊ឺរ៉ង ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​របប​នេះ កាលពី​ពេល​ថ្មីៗ​កន្លេង​ទៅនេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារពត៌​មាន​អាមេរិច CNN នៅ​ថ្ងៃ​អង្គារ​នេះ​។​

​មន្ត្រី​ក្រសួងការបរទេស​អា​មេ​រិច លោក Brian Hook បាន​ថ្លែងថា “​ពួក​យើង​ចង់​ឃើញ​សហភាព​​អ៊ឺរ៉ុប​អនុវត្ត​ទណ្ឌកម្ម​សំដៅ​ប្រឆាំង​ទៅ​នឹង​កម្មវិធី​មី​ស៊ី​ល​របស់​អ៊ឺរ៉ង​”​។​

​លោក Brian Hook ដែលជា​អ្នក​ត្រួតពិនិត្យ​មើល​គោលនយោបាយ​របស់​ប្រទេស​អ៊ឺរ៉ង​បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ថា​ ​ក្រុមប្រឹក្សា សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ធ្វើ​កិច្ចការ​អស់​រយៈពេល ១២​ឆ្នាំ​ចុងក្រោយ ក្នុងការ​ប្រាប់​អ៊ឺរ៉ង​អោយ​បញ្ឍប់​ការបាញ់​សាកល្ប​ង​មី​ស៊ី​ល តែ​អ៊ឺរ៉ង​មិនបាន​ធ្វើ​តាម​ក្រុមប្រឹ​ក្សា​ឡើយ​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Pompeo កាលពី​ថ្ងៃ​សៅរិ៍​កន្លងទៅ បាន​និយាយថា ប្រទេស​អ៊ឺរ៉ង​បាន​ធ្វើ​ការបាញ់សា​កល្ប​ង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ ដោយ​ល្មើស​ទៅ​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​។​

​ចំណែក​អ៊ឺរ៉ង​វិញ បាន​និយាយថា កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​គឺ​ទុក​សម្រាប់​ការពារ​ប្រទេស​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×