Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល ​១០ ​ខែ​ឆ្នាំ ស៊ីម៉ាក់ រំដោះ​ផ្ទៃ​ដី​ចំការ​មីន​ជាង​ ៧៥ ​គីឡូម៉ែត្រ​ក្រឡា​

spot_img

​ភ្នំពេញ ​៖ អគ្គនាយក ស៊ីម៉ាក់ បាន​បញ្ជាក់​ឲ្យដឹងថា នៅ​រយៈពេល​១០​ខែ ឆ្នាំ​២០១៨​នេះ អង្គភាព​ស៊ីម៉ាក់​បាន​រំដោះ​ផ្ទៃដី​ចំនួន​ជាង​៧៥​គីឡូម៉ែត្រ​ក្រឡា ក្នុងនោះ​រុករក​ឃើញ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ បាន​សរុប​រួម​មាន​ចំនួន​៣៧.៦៦៥​គ្រាប់​។​

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​ថ្លែងថា នៅ ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ បើក កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ពង្រាង​ផែនការ​ប្រតិបត្តិការ​សម្រាប់ឆ្នាំ​២០១៩​។​

សូមជម្រាបថា ក្នុង​រយៈពេល​១០​ខែ​កន្លងទៅ​នេះ អង្គភាព​ស៊ីម៉ាក់​បាន​ធ្វើ​ការរំដោះ​ផ្ទៃ​ដី​បាន​ចំនួន​ជាង​៧៥​គីឡូម៉ែត្រ​ឡា ក្នុងនោះ​រុករក​ឃើញ​គ្រាប់មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​សរុប​រួម​មាន​ចំនួន​៣៧.៦៦៥​គ្រាប់​។ បន្ថែម​លើស​នេះ​បាន​ធ្វើ​សកម្មភាព​អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ការងារ​ស្រាវជ្រាវ​តំបន់​គ្រាប់មីន និង​ការហ្វឹកហ្វឺន​ជំនាញ​សកម្មភាព​កំចាត់មីន​។​

ពង្រាង​ផែនការ​ឆ្នាំ​២០១៩ គ្រោង​រំដោះ​ផ្ទៃ​ដី​មាន​បញ្ហា​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱយ​បាន​ចំនួន​១១៦​គីឡូម៉ែត្រ​ក្រឡា ជាមួយ​សកម្មភាព​អប់រំ ការស្រាវជ្រាវ​តំបន់​គំរាមកំហែង និង​ការជួយ​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដែល​នឹង​ពង្រាយ​កំលាំង​ប្រតិ​ប​តិ្ត​ការប្រមាណ​១.៧០០​នាក់ សុន​ខ ៦៨​ក្បាល គ្រឿងចក្រ​កម្ទេច​មីន​ចំនួន​៤៥​គ្រឿង និង​កំលាំង​អន្តរាគមន៍ បណ្តាញ​សគ្រ័ចិត្ត​ជាង​២.៥០០​នាក់ និង​ជា​ពិសេស​សហការ​ជិត​សិទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កំលាំង​បូលីស​មូលដ្ឋាន ដើម្បី​ឆ្លើយតប​និង​ផ្តល់​សេវា​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​។​

​ដើម្បី​សំរេច​គោលដៅ​ផែនការ​នេះ អង្គភាព​សុីម៉ាក់​ត្រូវ​អនុវត្ត​គំរោង​នានា ចំនួន​២៩​គំរោង គិត​ជា​ថវិកា​ចំនួន​ជាង​១៦​លាន​ដុល្លារ​អាមេរិក ហើយ​មកដល់ពេលនេះ​អង្គភាព​មាន​គំរោង​មួយចំនួន​បាន​ទទួល​ការអនុមត័​រួចហើយ ដែល​មាន​ថវិកា​សរុប​ប្រមាណ​១២​លាន​ដុល្លារ គម្រោង​នៅសល់​ស្ថិត​ក្នុង​ដំណាក់កាល​ចរចារ​ដើម្បី​ទទួល​បាន​ការឯកភាព​។​

​ក្រៅពី​សម្រេចបាន​នូវ​ការងារ​រុករក​គ្រាប់​មីន​ហើយ​នោះ ស៊ីម៉ាក់​បាន​ធ្វើ​សកម្មភាព​អប់រំ នូវ​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ការងារ​ស្រាវជ្រាវ​តំបន់​គ្រាប់មីន និង​ការហ្វឹកហ្វឺន​ជំនាញ​សកម្មភាព​កម្ចាត់​មីន​៕ ​ដោយ ​៖​ កូឡាប​

spot_img
×