Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​កាតា នឹង​ដក​ខ្លួន​ចេញពី OPEC ដើម្បី​ផ្តោតលើ​ការបង្កើត​ផលិតផល​ប្រេង​របស់ខ្លួន​

spot_img

​ប្រទេស​កាតា កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ បានឲ្យដឹងថា ខ្លួន​នឹង​ធ្វើ​ការដកខ្លួន​ចេញ​ពី​អង្គការ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០១៩​នេះ បន្ទាប់ពី​បាន​ចូលរួម​​ក្នុង​អង្គការ​នេះ​អស់​រយៈពេល ៦០​ឆ្នាំ​។​

​លោក Saad Sherida Al-Kaabi រដ្ឋមន្ត្រីក្រសួង​កិច្ចការ​ថាមពល បានបញ្ជាក់​ដូច្នេះ​ថា “​ការសម្រេចចិត្ត​ដកខ្លួន​ចេញ​គឺ​ឆ្លុះបញ្ចាំង​ពី​គោលបំណង​របស់​ប្រទេស​កាតា ក្នុងការ​ផ្តោត​លើ​កិច្ច​​ប្រឹងប្រែង ដើម្បី​អភិវឌ្ឍន៍ និង​បង្កើន​ផលិតផល​ប្រេង​ធម្មជាតិ​របស់​ខ្លួន​”​។​

​ប្រទេស​កាតា​បាន​ស្ថិតក្រោម​គំនាប​សេដ្ឋកិច្ច និង​ការទូត​របស់​ប្រទេសជិតខាង រួមមាន​ប្រទេស​​អារ៉ាប់​ប៊ី សៅ​អូ​ឌី និង​ប្រទេស​អារ៉ាប់​រួម​អស់់​រយៈពេល ១៨​ខែ​ចុងក្រោយ​នេះ ហើយ​ដើម្បី​ឆ្លើយតប​​ទៅ​នឹង​គំនាប​នោះ ប្រទេស​កាតា​បាន​បង្កើត​ផលិតផល​ប្រេង​របស់ខ្លួន ដែល​ជា​ការគាំទ្រ​ដ៏​សំខាន់​ ​សម្រាប់​សេដ្ឋកិច្ច​ខ្លួន​។​

​សូមបញ្ជាក់​ថា ប្រទេស​កាតា​ជា​ប្រទេស​តូច​មួយ ប៉ុន្តែ​ប្រទេស​នេះ​សម្បូរ​ទៅ​ដោយ​ធន់​ធាន​ប្រេង​។ បច្ចុប្បន្ន ការនាំ​ប្រេង​ចេញ​របស់​ប្រទេស​អ្នក​មាន​មួយ​នេះ អាច​ផ្គត់​ផ្គង​តំរូវការ ៣០​ភាគរយ​ទូទាំង​​ពិភពលោក​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×