Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុថា ​ជន​មួយក្រុម​សាក់​រូប​ពេញ​ខ្លួន និង​កាន់​ដាវ មិន​មែន​នៅ​កម្ពុជា​ទេ​

spot_img

​ទាក់ទង​សារព័ត៌មាន​មួយចំនួន បាន​បង្ហោះ​រូបភាព​ទាក់ទង​មាន​ជន​មួយក្រុម​សាក់​រូប​ពេញ​ខ្លួន និង​កាន់​ដាវ ថា​ជា​ក្រុម​ចិន​នៅក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​ចេញ​សារ​បញ្ជាក់ថា មិន​មែន​នៅ​ប្រទេស​កម្ពុជា​ទេ​។​

​បើ​តាមផេក​ផ្លូវការ លោក ជួន ណា​រិន្ទ បានបញ្ជាក់​ថា​ ៖ “​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​ស​ហនុ សូម​គោរព​រាយ​ការណ៍​ជូន​សាធារណៈជ​ន​សូម​មេត្តា​ជ្រាប​ថា ​៖ កាល​ពី​ថ្មីៗ​កន្លងមកនេះ​មាន​សារពត៌មាន​មួយចំនួន​តូច​បាន​បង្ហោះ​ថា​រូបភាព​ជន​ខាងក្រោម​ដែល​មាន​សាក់​រូប​ពេញ​ខ្លួន​នេះ​គឺ ជា​ក្រុម​ចិន​នៅក្នុង​ប្រទេស​កម្ពុជា តែ តាមពិត​ក្រុម​ទាំងនេះ​ជា​ជនជាតិ​វៀតណាម ហើយ​ម្ចាស់​ហ្វេ​សប៊ុក​ឈ្មោះ GIA DINH VUI TINH ជារឿយៗ​បាន​បង្ហោះ​រូប​ក្រុម​នេះ​ធ្វើ​សកម្មភាព​បង្អួត​សាក់​ដាក់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​ពួកគាត់ ជា​អកុសល​ត្រូវ​សារពត៌មាន​មួយ​ក្តាប់​តូច​ព្យាយាម​បំពុលសង្គម​ខ្មែរ​យើង​អោយ​អាប់អួ​រមិន​ស្រាកស្រាន្ត​។ ដូច្នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​សូម​គោរព​រាយ​ការណ៏​ជូន​ដល់​សារធាណៈ​មេត្តា​យក​ចិត្ត​ដាក់ពិនិ​ត្យ​អោយបាន​ច្បាស់លាស់​មុន​និង​វាយតម្លៃ និង​សូម​អោយ​បងប្អូន​ជនរួមជាតិ​មេត្តា​មាន​ស្មារតី​ខ្ពស់​ក្នុងការ​លើក​តំកើង​ថែរក្សា​កិតត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូរ​របស់​ប្រទេសជាតិ​យើង​ទាំងមូល​។ សូម​អរគុណ​!”៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×