Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បុក​គ្នា​កក្រើក​ផ្លូវជាតិ​លេខ​៤​ទៀតហើយ សមត្ថកិច្ច​រំលឹក​ដល់​អ្នកបើកបរ​ប្រយ័ត្ន និង​គោរព​ច្បាប់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បានឱ្យដឹងថា​ ​កាលពី​ព្រឹក​មិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​១​ករណី​កើតឡើង រវាង​រថយន្ត​ឡង់​រ៉ូ​វ៉ែ និង​រថយន្ត​កាំម៉ាស់​ដឹកទំនិញ​ធុន​ធំ បណ្តាលឱ្យ​រថយន្ត​ទាំង​២​ខូចខាត​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​សមត្ថកិច្ច មិនទាន់​ប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​អ្នករងរបួស​ចំនួន​ប៉ុន្មាននាក់​នោះ​ទេ​។​

ភ្លាមៗ ក្រោយ​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គេ​ឃើញ​វត្តមាន ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ខ្លួន​នៅ​កន្លែងកើតហេតុ និង​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ មក​ដឹក​អ្នករបួស​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បន្ថែម​លើ​នេះ សមត្ថកិច្ច បាន​រំលឹក​ដល់​អ្នកបើកបរ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ជា​ប្រចាំ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ថយចុះ​ចំនួន​៕ ដោយ​៖ ដែន សីមា​

spot_img
×