Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ម្នាក់​ចូល​លួច​ចេក​២​ស្ទង លទ្ធផល ត្រូវបាន​ម្ចាស់ផ្ទះ​លើកគ្នា​ព្រួត​វាយ​សម្លាប់​នៅនឹងកន្លែង​តែម្តង​

spot_img

​បុរស​វ័យ​ពាក់កណ្តាល​អាយុ​ម្នាក់ ត្រូវបាន​សម្លាប់​គួរ​ឲ្យ​រន្ធត់ ក្នុងករណី​ចោទប្រកាន់​លួច​ចេក ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៤ និង ៣០ នាទី ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ស្ថិតនៅ Kampung Tebakang, Terengganu ប្រទេសម៉ាឡេស៊ី ។​

​យោងតាម The Star និង China Press ជនរងគ្រោះ​មាន​អាយុ​ខ្ទង់ ៤០ ឆ្នាំ ត្រូវបាន​គេ​ជឿថា​បាន​លបចូល​ក្នុង​បរិវេណ​ផ្ទះមួយ នៅវេលា​ថ្ងៃរសៀល ដើម្បី​លួច​ចេក ។ វត្ត​មាននៃ​សកម្មភាព​របស់​បុរស​នេះ ត្រូវបាន​កត់សម្គាល់​ដោយ​ម្ចាស់ផ្ទះ ដែល​បន្ទាប់មក​បាន​ប្រមូល​មិត្តភក្តិ​របស់គាត់​ពីរ​បីនាក់ និង​សាច់ញាតិ​ជាច្រើន មក​ឡោ​ប​ព័ទ្ធ​ប្រឈមមុខ​ជាមួយ​តែម្តង ។​

​ជា​លទ្ធផល បុរស​ត្រូវបាន​ចោទប្រកាន់​ជា​ចោរ​នេះ ត្រូវបាន​វាយ​ដុំ​យ៉ាង​សាហាវ​រហូតដល់​ស្លាប់​នៅនឹងកន្លែង​តែម្តង ហើយ​ម្ចាស់ផ្ទះ​ក៏បាន​គេចខ្លួន​បាត់ស្រមោល​ផងដែរ បន្ទាប់ពី​បាន​បង្ក​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ឡើង ។

​មេប៉ូលីស​ស្រុក Marang លោក Mohd Suhaimi Ali បាន​និយាយថា ជនរងគ្រោះ​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ហើយៗ ឥឡូវនេះ ខាង​មន្ត្រី​ក៏​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ម្ចាស់ផ្ទះ ខណៈ​ចេក​មិនទាន់​ទុំ​២​ស្ទោង ក៏ត្រូវ​បាន​រកឃើញ​នៅក្បែរ​សព​ជនរងគ្រោះ​ផងដែរ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ worldofbuzz)​

spot_img
×