Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរលួច ៣​នាក់ ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ ​នៅ​ម៉ោង​១៤​រសៀល ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធ ហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ៣​នាក់ ជា​ចោរលួច ទៅ​តុលាការ​។​

​ករណី​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០២:៣០​នាទី នៅ​ចំណុច ផ្ទះ​លេខ​៤ ផ្លូវ​M១៤ គំរោង​៤ បុរី​ប៉េង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​បង្ករ​ឡើង​ដោយ​ជនសង្ស័យ ០៣​នាក់ បានធ្វើ​សកម្មភាព​លួច ឆ្កិះ សោរ ផ្ទះ​មូយ​កន្លែង​នៅ​ចំណុច​ខាងលើ ក្នុង​គោលបំណង​ដើម្បី​លួច​ទ្រព្យសម្បត្តិ តែ​ក្នុង​ពេល​ធ្វើ​សកម្មភាព ពួកគេ​ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃើញ​ក៏​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង​។​

​ពួកគេ​ទាំង ៣​នាក់​នេះ​មាន​៖ ១/ ឈ្មោះ រ៉ា​ន រតនៈ ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,២/ ឈ្មោះ សេង សុ​ធឿន ហៅ​ខុង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ,៣/ ឈ្មោះ អ៊ុន យ៉ា​ឡូ ហៅ​នោ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​។​

​ក្រោម​វិធានការ​ជំនាញ​នៃ​ការសាកសួរ របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅមុន​ធ្វើ​សកម្មភាព ពួកគេ​ទាំង ៣​នាក់ បាន​ជក់​គ្រឿងញៀន ជាមួយគ្នា​នៅ​ម្តុំ​ក្រោយ​អគ្គីសនី​វត្តភ្នំ ក្រោយពេល​ជក់​រួច​ពួកគេ បាននាំគ្នា​ទៅ​បុរី​ប៉េង​ហួត នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​សង់​កូរ៉េ (​ចាស់​) ក្នុង​គោលបំណង​ទៅ​រក​លួច​ម៉ូតូ​នៅ​ទីនោះ ពេល​ទៅ​ដល់​ពួកគេ​បាន​ដើរ​សំដៅ​ទៅ​ផ្ទះ​មួយ​កន្លែង ហើយ​បាន​គោះទ្វារ តែ​គ្មាន​មនុស្ស​បើក បន្ទាប់មក​ពួកគេ បានធ្វើ​សកម្មភាព​ឆ្កិះ​សោរផ្ទះ​នោះ តែ​ឆ្កិះ​មិន​បាន​ព្រោះតែ​ម្ចាស់ផ្ទះ​ប្រើ​សោរ​ប្រភេទ សូ​ឡិច ក្នុងពេល​ជាមួយគ្នា​នោះដែរ កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ល្បាត​ឃើញ បាន​ឃាត់ខ្លួន​ពួកគេ​ទាំង ០៣​នាក់ យកមក ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការឃុំខ្លួន​បណ្តោះអាសន្ន រងចាំ​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​និតិ​វិធី​ច្បាប់ ក្រោម​ទម្ងន់ទោស​ជាក់ស្តែង​របស់​ពួកគេ​។​

​ក្នុង​ចំណោម​ពួកគេ​ទាំង ៣​នាក់​នោះ ១​នាក់ ឈ្មោះ រ៉ា​ន រតនៈ ហៅ​ខ្មៅ បាន​សារភាព​ឲ្យដឹង​បន្ថែម​ទៀត​ថា កន្លង​មក​កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧ រូបគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​សរ ពីបទ លួច (​កាច់​កញ្ចក់​រថយន្ត​) ហើយ​បាន​ចេញ​មក​វិញ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោយពេល​ចេញពី​ពន្ធនាគារ​មក​វិញ រូបគេ និង​បក្សពួក​ឈ្មោះ កូការ , ឈ្មោះ ធី និង​ឈ្មោះ ភ​ណ្ឌ បាន​បន្ត​ធ្វើ​សកម្មភាព​លួច​កាច់ ក ម៉ូតូ បន្តទៀត ជាច្រើនលើក ច្រើនសារ បានសម្រេច នៅតាម​បណ្តា​ខេត្ត​ដែល​ជាប់​រាជធានី​ភ្នំពេញ ហើយ​បាន​យក​ម៉ូតូ​ដែល​លួចបាន​នោះ ទៅ​លក់​នៅ​ខេត្ត​កំពង់ស្ពឺ​។ រូបគេ​បន្តទៀតថា កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​យប់ រូបគេ រួម​និង​ឈ្មោះ កូការ ,​ឈ្មោះ ខេ​លី បានធ្វើ​សកម្មភាព​កាច់ ក ម៉ូតូ ១​គ្រឿង ម៉ាក វ៉េវ ពណ៍​ក្រហម​លាយ​ខ្មៅ បានសម្រេច ដោយ​ឈ្មោះ ខេ​លី ជា​អ្នក​យក​ទៅ​លក់ ហើយ​បានឲ្យ​ប្រាក់​មក​ខ្លួន ២០០​ដុល្លារ​អាមេរិក​៕ ដោយ ​៖ ​កូឡាប​

spot_img
×