Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស​កម្ពុជា សម្តែង​ការខកចិត្ត​ចំពោះ​អាមេរិក លើ​ការ​ដាក់​កម្រិត​ទិដ្ឋាការ​បន្ថែម មក​លើ​មន្ត្រី​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តីប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​ក្រសួង​ការបរទេស​អាមេរិក ស្តីពី​ការ​ដាក់​កម្រិត​ទិដ្ឋាការ​បន្ថែមទៀត ដែល​ជា​ការឆ្លើយតប​ទៅនឹង​វិធានការ​ស្របច្បាប់ អនុវត្ត​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រោម​សិទ្ធិ​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​បើ​តាម​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា​បាន​ធ្វើ​ការកត់សម្គាល់​ដោយ​មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​ចុងក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក​ដែល​ពុំ​បាន​ពិចារណា​លើ​អង្គហេតុ និង​អង្គច្បាប់​ជុំវិញ​ការវិវឌ្ឍ​នយោបាយ​ថ្មីៗ នៅ​កម្ពុជា ហើយ​ការសម្រេចចិត្ត​នេះ គឺ​ធ្វើឡើង​ដោយ​សារ​ហេតុផល​នយោបាយ ដោយ​មា​នាករ​គិត​ទុកជាមុន និង​មាន​ស្តង់ដារ​ពី​រ​។ ការសម្រេចចិត្ត​នេះ ផ្ទុយ​ពី​ស្មារតី​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក ដាក់​កម្រិត​ទិដ្ឋាការ​ដ៏​អយុត្តិធម៌ កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ ដោយ​កម្ពុជា​គ្រាន់តែ​ស្នើឲ្យ​យកចិត្តទុកដាក់​ចំពោះ​ទិដ្ឋាការ​មនុស្សធ​ម៌ និង​មេត្តាធម៌​ក្នុង​កិច្ចសហប្រតិបត្តិការ​នៃ​កម្មវិធី​មាតុភូមិនិវត្តន៍​។​

​ជា​ការ​ដែល​មិន​អាច​ប្រកែក​បាន​ដែលថា ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​ត្រូវតែ​ដើរ​ទន្ទឹម​នឹង​ការពង្រឹង​នីតិរដ្ឋ​។ ដូច្នេះ វិធានការ​ច្បាប់​ប្រឆាំង​នឹង​បុគ្គល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​តូច​ដែល​បាន​បំពាន​ច្បាប់ មិន​គួរ​ត្រូវ​បាន​ចាត់ទុកថា​ជា​ការប៉ុនប៉ង​ធ្វើឲ្យ​លំហ​លទ្ធិប្រជាធិបតេយ្យនៅក​ម្ពុ​ជា​ចុះ​ខ្ស​យោ​នោះទេ​។ វិធានការ​ទាំងនេះ​ត្រូវបាន​ដាក់ចេញ​ក្នុង​គោលបំណង​ការពារ​អធិបតេយ្យភាព សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ជាតិ​។ អ្នកនយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​ផ្សេង​ទៀត រួម​ទាំង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​មិន​បាន​បំពាន​ច្បាប់ នៅតែ​បន្ត​អនុវត្ត​ការងារ​របស់​ពួកគេ ដោយ​សេរី​នៅ​ទូទាំង​ប្រទេស​។ ក្នុងន័យនេះ រាល់​ការគាំទ្រ​ណាមួយ​ដល់​បុគ្គល និង​អង្គភាព​ដែល​បំពាន​ច្បាប់​គឺ​មានន័យ​ស្នើ​នឹង​ការសម្លាប់​ដំណើរការ​ប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព​ក្រោម​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​ការជ្រៀតជ្រែក​ពី​បរទេស​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង គឺជា​បញ្ហា​រសើប​សម្រាប់​កម្ពុជា​។​ការចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ចាត់​វិធានការ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​គឺជា​ការនិយាយ​ផ្ទុយ​នឹង​ទង្វើ​របស់​ខ្លួនឯង បើ​យើង​ពិនិត្យមើល​គោលនយោបាយ​អាមេរិក​កាលពី​អតីតកាល​ដែល​គាំទ្រ​ការផ្លាស់ប្តូរ​មិន​តាមបែប​ប្រជាធិបតេយ្យ និង​បាន​បង្ក​ឲ្យមាន​ការបំផ្លិច​បំផ្លាញ​មក​លើ​ប្រជាជន និង​ប្រទេស​ដ៏​តូច​មួយ​នេះ​។​

​ប្រតិកម្ម​របស់​សហរដ្ឋអាមេរិក ចំពោះ​ការវិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ ហាក់ដូចជា​ធ្វើ​ឡើង​មិនមែន​ក្រោម​ហេតុផល​នៃ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ប្រសិនបើ​ពិចារណា​លើ​ការប្រព្រឹត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ផ្សេង​ទៀត​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។​

​ដោយ​មាន​គណបក្សនយោបាយ​ជាច្រើន កំពុង​លូតលាស់​នៅ​កម្ពុជា លំហ​លទ្ធិប្រជាធិបតេយ្យ និង​ប្រព័ន្ធ​ពហុបក្ស​នៅតែ​បន្ត​មាន​។ កម្ពុជា​ប្តេជ្ញា​ចិត្ត​ក្នុង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​ការរៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥​ខែ​កុម្ភៈ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ក្នុង​បរិយាកាស​សេរី យុត្តិធម៌ និង​របៀបរៀបរយ ដែល​អាច​ទទួលយកបាន​សម្រាប់​ម្ចាស់​ឆ្នោត​នៅ​កម្ពុជា ៕ បញ្ញា​ស័ក្តិ​

spot_img
×