Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បាន​បង្ក​ផលប៉ះពាល់ និង​រាំងស្ទះ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ខណៈ​ ​អ្នក​ជាប់​ឃុំ​នៅ​ទូទាំង​ប្រទេស​មាន​ជាង​៣​ម៉ឺន​នាក់​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម បាន​លើកឡើង​ថា បញ្ហា​ប្រឈម​ធំៗ​ចំពោះមុខ ជា​កត្ដា​ចម្បង​បង្ក​ឲ្យមាន​ការចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បាន​បង្ក​ផលប៉ះពាល់ និង​រាំងស្ទះ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការលើកកម្ពស់​សុខុមាលភាព និង​ការផ្ដល់​សេវា​ចាំបាច់​នានា នៅតាម​ពន្ធនាគារ​ទូទាំងប្រទេស មិនតែប៉ុណ្ណោះ ក៏​បាន​បង្ក​ការរាំងស្ទះ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្តឲ្យ​បាន​ពេ​ញ​លេញ​នូវ​កាតព្វកិច្ច​ជា​អន្ដរជាតិ ស្រប​តាម​អនុញ្ញា​ប្រឆាំង​ទារុណកម្ម​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ការអនុវត្ត​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ នា​ព្រឹក​ថ្ងៃ​អង្គារ​២ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ​រ៉ូយ៉ាល់​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា បច្ចុប្បន្ន​ពន្ធនាគា​រទាំ​ង​២៨​ទូទាំង​ប្រទេស ផ្ទុក​អ្នក​ជាប់​ឃុំ​ជាង​៣​ម៉ឺន​នាក់​។ ភាព​យឺតយ៉ាវ នៃ​នីតិវិធី​ក្នុងការ​ជម្រះក្ដី ជន​ជាប់​ឃុំ ក៏​ជា​បន្ទុក​មួយ​ផ្នែក​ទៀត ធ្វើឲ្យ​ចំនួន​អ្នក​ជាប់​ឃុំ​ពុំ​មាន​ការថយចុះ​។​បច្ចុប្បន្ន​ពន្ធនាគា​រទាំ​ង​២៨​ទូទាំង​ប្រទេស ផ្ទុក​អ្នក​ជាប់​ឃុំ​ជាង​៣​ម៉ឺន​នាក់​។ ភាពយឺតយ៉ាវ នៃ​នីតិវិធី​ក្នុងការ​ជម្រះក្ដី ជន​ជាប់​ឃុំ ក៏​ជា​បន្ទុក​មួយ​ផ្នែក​ទៀត ធ្វើឲ្យ​ចំនួន​អ្នក​ជាប់​ឃុំ​ពុំ​មាន​ការថយចុះ​។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំងអស់ មាន​ទណ្ឌិត​ចំនួន​ប្រមាណ​៩.០០០​នាក់ ក៏មាន អ្នក​ដែល​ជាប់​ឃុំ​រង់ចាំ​នីតិវិធី​តុលាការ មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​។​

​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន ដែល​កម្ពុជា​បាននិងកំពុង​អនុវត្ត​យ៉ាង​សស្រាក​សស្រាំ នៅ​ទូទាំង​ប្រទេស ក៏​បាន​រួមចំណែក​មួយ​ផ្នែក ទោះ​តិច ឬ​ច្រើនក្ដី ដល់​ការកើនឡើង​នៃ​ចំនួន​អ្នក​ជាប់​ឃុំ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បន្ថែម ថា ក្នុង​ស្មារតី​ម្ចាស់​ការដោះស្រាយ​បញ្ហា​ប្រឈម សំដៅ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព និង​សុខុមាលភាព អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក៏ដូចជា​ចូលរួម​អនុវត្ត​ឲ្យបាន​សមស្រ​ប​តាម​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី ជាពិសេស ដើម្បី​ធានា​សន្ដិសុខ និង​សុវត្ថិភាព​សង្គម ឲ្យបាន​រឹងមាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ខិតខំ​កសាង​ពង្រីក​បន្ថែម និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មន្ទីរឃុំឃាំង នៅតាម​បណ្ដា​រាជធានី​-​ខេត្ត ដើម្បី​បន្ថូរបន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។​

​សម្តេច​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន​បន្ថែមថា ក្រៅពី​វិធានការ​ពង្រីក​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​ក៏​បាន​និង​កំពុង​យកចិត្តទុកដាក់ អនុវត្ត​យន្ដកា​រ​ពន្លឿន នីតិវិធី​តុលាការ ដោយ​បាន​បង្កើន​ក្រុមការងារ​អន្ដរក្រសួង កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ពន្លឿ​ននីតិវិធី​ជំនុំជម្រះ​ក្ដី សំដៅ​សម្រាល​បន្ទុក​នៃ​ការ​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ​ឲ្យបាន​ជា​អតិបរមា​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×