Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុម! ប្តីប្រពន្ធនេះបន្លំលួច​សាហាវ​មែន! ប្តី​ធ្វើ​ជា​និយាយ​ឈរ​បាំង រីឯ​ប្រពន្ធ​ជំនាញ​ខាង​​ញាត់​ចូល​ក្នុង​សំពត់ ឃើញ​ហើយ​ញាក់​សាច់ហ្មង (វីដេអូ)

spot_img

​វីដេអូ​មួយ​ដែល​ត្រូវបាន​ផុស​កាលពី​ប្រហែល ៥ ខែ មុន បានបង្ហាញ​ឲ្យ​ឃើញ​កាមេរ៉ា​ឃ្លាំមើល ចាប់បាន​ពី​ខណៈពេល​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ កំពុងនិយាយ​ទល់មុខ​គ្នា​នៅក្នុង​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​មួយ ដែល​ត្រូវបាន​គេ​សន្ម​ត់​ថា ធ្វើឡើង​ក្នុង​វិធីសាស្ត្រ​លួច​បន្លំ​ប៉ុណ្ណោះ ។​

​តាមរយៈ​វីដេអូ ខណៈ​ស្ត្រី​ម្នាក់​នោះ កំពុង​ព្យាយាម​ឈរ​បាំង​អ្នកលក់ បុរស​ជា​ដៃគូ​ក៏ត្រូវ​បានឃើញ​ព្យាយាម​លើក​ប្រអប់​ធំ​មួយ និង​បន្ទាប់មក យក​វា​ទៅ​ដាក់​នៅ​កន្លែង​ផ្សែង ។ អ្នក​ទាំងពីរ​បន្ទាប់មក ក៏បាន​រំសាយ​ចេញពី​គ្នា ដោយ​ខាង​ប្រុស​បាន​ដើរចូល ធ្វើជា​និយាយ​ទូរស័ព្ទ​បណ្តើរ និង​រកមើល​របស់​ផ្សេងៗ​បណ្តើរ ។​

​ខណៈដែល​បុរស​ត្រូវបាន​គេ​ជឿថា​ជា​ប្តី បន្ត​ឈរ​ធ្វើជា​ជាប់រវល់​និយាយ​ទូរស័ព្ទ ដើម្បី​បន្ត​ការ​បាំង​ការមើលឃើញ​កលល្បិចរ​បស់​ពួកគេ នៅពេលនោះ​ប្រពន្ធ​របស់គាត់​បាន​ដើរមក​ជិត​ប្រអប់​គ្រឿង​អេឡិចត្រូនិក​ដែល​គាត់​បានដាក់ចុះ ហើយ​ប្រញាប់ប្រញាល់​សើយសំពត់​ឡើង និង​ទាញ​វា​ចូលថ្ពាក់នៅក្នុង​ប្រឡោះ​ជើង​​របស់​នាង រួចហើយ​ព្យាយាម​ចាកចេញ​ពីក្នុង​ហាង ហាក់ធ្វើពុំដឹងតែម្តង  ។​

​នេះ​ជា​វិធី​ចោរ​បន្លំ​លួច​ថ្មី​មួយ ដែល​អ្នករកស៊ី​លក់ដូរ​ទាំងឡាយ មិន​ថា​នៅតាម​ហាង ឬ តាម​ផ្ទះ​បើក​លក់​ធំៗ គួរ​ប្រុងប្រយ័ត្ន ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ worldofbuzz)​

spot_img
×