Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B

spot_img

​ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺជា​ការបង្ក​រោគ​ធ្ងន់ធ្ងរ​នៅក្នុង​ថ្លើម ដែល​បណ្តាល​មកពី​មេរោគ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B Virus) ។​

​សម្រាប់​មនុស្ស​មួយចំនួន ជំងឺ​នេះ ហាក់​នឹង​វិវត្ត​ទៅរក សភា​ព​រុំាំរ៉ៃ ដែល​អាច​នឹង​ឈានទៅដល់ ការចុះ​ខ្សោយ​នៃ​មុខងារ​របស់​ថ្លើម​, ជំងឺមហារីក​ថ្លើម ឬ ក្រិន​ថ្លើម ជា​ស្ថានភាព​មួយ ដែល​នឹង​ធ្វើអោយ​មាន​សម្លាក​ជា​អាចិន្ត្រៃយ៍​នៅលើ​សាច់ថ្លើម ។​

​ជាធម្មតា សញ្ញា និង រោគសញ្ញា​របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ B តែង​លេច​មាន​ឡើង​ក្នុង​រយៈពេល ប្រហែលជា ៣​ខែ បន្ទាប់​ពី​អ្នក​បាន​ឆ្លង​នូវ​មេរោគ​នេះ ហើយ​វា​អាច​មាន​សភាព​ពី​កម្រិត​ស្រាល ទៅ រក​សភាព​ធ្ងន់ធ្ងរ​។​

​សញ្ញា និង​រោគសញ្ញា​របស់​ជំងឺ​នេះ រួមមាន​ដូចជា ៖

– ឈឺ​ពោះ​

– ទឹកនោម​ពណ៌​លឿង​ឌិ​ត​

– មាន​គ្រុនក្តៅ​

– ឈឺ​សន្លាក់​

– មិនសូវ​ឃ្លានបាយ​

– ចង្អោ​រ ឬ ក្អួត​

– ចុះខ្សោយ និង អស់កម្លាំង​

– ស្បែក និង សាច់​គ្រាប់ភ្នែក​ប្រែជា​ពណ៌​លឿង​៕ សុភ័ក្ត្រ​

​ប្រភព​៖ Health​

spot_img
×