Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង​! ស្រី​ស្អា​តទៅ​ផ្សារ​អត់​ពាក់​មូ​ក ត្រូវ​ប៉ូលីស​ចាប់ផាក​ដឹក​​ពី​សុ​វណ្ណា​ដល់​ខ័​ណ្ឌ​ចំការមន តែ​ចុងក្រោយ ពូប៉ូលីស​ជួយ​ចេញ​ប្រាក់​ពិន័យ​វិញ….

spot_img

​រឿង​ប៉ូលីស​ចរាចរណ៍ ដាក់​ទីតាំង​ដើម្បី​ចាប់​ឃាត់​ផាកពិន័យ ទៅលើ​អ្នកជិះ​ម៉ូតូ​ពុំ​ពាក់​មូ​ក​សុវត្ថិភាព ឬ អត់​មាន​បំពាក់​កញ្ចក់ ជាដើម សូម្បីតែ​នៅក្បែរ​ច្រក​ៗផ្សារ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ដែលជាអ្នក​រស់នៅ​ក្បែរៗនោះ​​ធុញទ្រាន់​ជាខ្លាំង ព្រោះតែ​ខ្ជិល​ជិះ​ម៉ូតូ​ពាក់​មូ​ក​ដោះ​ចុះ​ដោះ​ឡើង ព្រោះតែគិតថា ចម្ងាយ​ប្រវែង​ហ្នឹង​ប៉ុណ្ណោះ ។​

​ជាក់ស្តែង ស្រី​ស្អាត​ម្នាក់​ព្រោះតែ​ជិះ​ម៉ូតូ​មក​ផ្សារ​អត់​ពាក់​មូ​ក​សុវត្ថិភាព ត្រូវ​ប៉ូលីស​ចាប់​ផាកពិន័យ​នូវ​ទឹកប្រាក់​សរុប​ចំនួន ១៥០០០ រៀល ។ ប៉ុន្តែ ដោយសារតែ​នាង​ហូប​អី​អស់ និង​សល់​លុយ​តែ ៥០០០ រៀល ប៉ុណ្ណោះ ពុំ​អាច​រក​ឯណា​បង់​បាន និងចុងក្រោយ ស្រាប់តែ​លោកពូ​ប៉ូលីស​ចិត្តធម៌​ម្នាក់ សម្រេចចិត្ត​បេះ​ពី​មាត់​ពី​ក​របស់គាត់​ ១ ម៉ឺន​រៀល បន្ថែម​ពីលើ​ដើម្បី​បង្គ្រប់​តែម្តង ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kot បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖

​ណា​គេ​ថា​ពូ​ប៉ូលីស​ចិត្តអាក្រក់​?? ថ្ងៃនេះ​ជិះ​ទៅ​ទិញ​អី​ញាំ​អត់​ពាក់មួក ពូ​ប៉ូលីស​ចាប់​ដឹក​ពី​សុ​វណ្ណា​ដល់​ខ័​ណ្ឌ​ចំការមន សំខាន់​ផាក​អស់​15000៛​តែ​ក្នុង​ខ្លួន​សល់​តែ​5000៛​ទេ ក៏​ប្រាប់​គាត់​ថា​ពូ​អើយ​ញុំ​អត់​បាន​យកលុយ​មក​ទេ​ទិញ​អី​ញាំ​មិញ​អស់ហើយ​សល់​តា​បុ​ិ​ន​ហ្នឹង​?? គាត់​ក៏​ថា​ក្មួយ​ឯង​រកមើលៗ​ក្រែង​សល់​ខ្លះទៀត​, មើល​អស់ហើយ​ពូ​ញុំ​លូក​ឡើង​ចង់​រហែក​ហោប៉ៅ​ខោ​ហើយ អត់​មាន​ផង​? គាត់​គិត​មួយសន្ទុះ ក៏​ដក​លុយ​មក​10000៛​រួច​ថា​នេះ​ក្មួយ​យកទៅ​បង់​អោយគេ​សិន​ទៅហើយ​យក​បង្កាន់ដៃ​យក​ម៉ូតូ​ជិះ​ទៅផ្ទះ​វិញ​ស្រួលបួល​លើក​ក្រោយ​ពាក់មួក​ផង​!! ហើយ​ឡើង​ចឹ​ង​? ពូ​ប៉ូលីស​ហ៎​ផាក​អូន​ហើយ​ជួយ​បង់លុយ​អោយ​អូន​ទៀត ហើយ​ឡើង​ចិត្តល្អ love​ម៉​ង​ហា៎​☺️ វា​មិន​ច្រើន​ទេ​តែ​វា​ជា​ទឹកចិត្ត អរគុណ​ពូ​ប៉ូលីស​ធំៗ ??????​

spot_img
×