Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មតិ​មហាជន​៖ ឱ្យ​វារ​លាយ​ហិនហោច​ឆាប់ៗ​ទៅ កុំ​ខ្វល់​ច្រើនពេក​ទុក​វា​ធ្វើ​អី​ទៀត ត្រពាំង បឹង អូរ​ធម្មជាតិ ព្រៃឈើ​និង​ដី​ព្រៃកោងកាង ដែល​នៅ​សេសសល់​ទាំង​ប៉​ន្មា​ន​នា​ខេត្ត​ព្រះសីហនុ​..?

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ និង​សាធារណៈជន មាន​ចម្ងល់ ឬ​លើក​ជា​សំណួរ​បែប​ចំអក​ថា តើ​ការបាត់បង់​ស្រះ​ក្រពើ ដែលជា​អាង​ស្តុក​ទឹក ឬ​ជា​អូរ​ធម្មជាតិ ត្រូវ​បុគ្គល​មួយចំនួន ចាក់ដី​លុប និង​បាន​សង់​សំណង់​រឹងមាំ ធ្វើ​កម្មសិទ្ធិឯកជន​ដោយ​រលូន​រាល់​ថ្ថៃ​នេះ​, ជា​កំហុស របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឬ​ជា​កំហុស​អ្នករំលោភ​..?

​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ និង​មហាជន​មួយចំនួន បង្ហាញ​ការហួសចិត្ត​ថា បច្ចុប្បន្នភាព​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដែលជា​ទីតាំង​ទេសចរណ៍ ជាប់​ឆ្នេរសមុទ្រ​ដ៏​ប្រណិត​មួយ​នេះ ប៉ុន្តែ​បច្ចុប្បន្ន បែរជា​ធនធានធម្មជាតិ ដែល​នៅ​សេសសល់​ទាំង​អម្បាល​មាណ ស្ទើរ​ត្រូវ​រលាយ​ហិនហោច​បន្តិច​ម្តងៗ​ទៅវិញ​..?​។​

​ប្រជាពលរដ្ឋ​មាន​ចម្ងល់​ទៀតថា ធនធានធម្មជាតិ ដែល​នៅ​សេសសល់​មានដូចជា​៖ បឹង​ព្រែក​ទប់ (​បឹង​ទឹកសាប​)- បឹង​កង្កែប​(​ព្រៃកោងកាង​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​)- ស្រះ​ក្រពើ​ឬ​អូរ​ធម្មជាតិ​ស្តុក​ទឹក​- អូរ​កំបុត​- ព្រៃឈើ​នៅលើ​កោះរ៉ុង​និង​កោះរ៉ុង​សន្លឹម ព្រមទាំង​ព្រៃឈើ​នៅក្នុង​ឧទ្យាន​ជាតិ​រាម​ជាដើម ត្រូវបាន​បាត់បង់ ឬ​បាន​ក្លាយជា​កម្មសិទ្ធិ​បុគ្គល​ឯកជន របស់​អ្នកមាន​ទ្រព្យ និង​មន្ត្រី​មានអំណាច​ជា​បណ្ត​លរៗ​ហើយ​។​

​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា ថ្នាក់ដឹកនាំ​នៅតាម​មន្ទីរ ស្ថាប័នរដ្ឋ​នានា មិន​រួមគ្នា​ថែរក្សា ធនធានធម្មជាតិ​ទាំងនោះ ឱ្យបាន​គង់វង្ស ហើយ​ផ្ទុយទៅវិញ​បែរជា បាន​ចូល​ដៃ​ចូល​ជើង​បំផ្លាញ​ធនធាន​ទាំងអស់នោះ ឱ្យ​រលាយ​ហិនហោច​ទៅវិញ​..?

​និយាយ​ដល់​ចំណុច​នេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ​ថ្នាក់ទាប និង​ភ្ញៀវទេសចរ​មួយចំនួន បង្ហាញ​ការហួសចិត្ត ចំពោះ​បុគ្គ​ក​ខ្លះ ដែលមាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​រួមដៃគ្នា បំផ្លាញ​ធនធានធម្មជាតិ ដែល​នៅ​សេសសល់​នា​ខេត្ត​ព្រះសីហនុ ថា​ជាការ​សាង​បាបកម្ម ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​..​។​

​ងាក​មក​បរិយាយ​ស្រះ​ក្រពើ​ឯណោះ​វិញ​ម្តង គឺថា ស្រះ​ស្តុក​ទឹក ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ស្រះ​ឬ​អូរ​ធម្មជាតិ​ខាងលើនេះ ត្រូវបាន​គេ​ចាក់ដី​លុប សាងសង់​ជា​សំណង់​រឹងមាំ និង​បាន​ក្លាយជា​អាគារ​ជួល​ទាំងស្រុង​អស់​ទៅហើយ​..!​។

​ប្រភពព័ត៌មាន​មួយ​បានឱ្យដឹងថា ស្រះ​ក្រពើ​នេះ កន្លងមក ត្រូវបាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក្នុង​អាណត្តិ​ទី​១ បាន​ប្រជុំ​អនុម័ត​ដាក់​ជា​ដី​បម្រុង​ទុក របស់​រដ្ឋ​។ ចំណុច​នេះ​ពលរដ្ឋ​ថា បើ​យ៉ាង​ដូច្នេះ​ទៅហើយ ចុះ​ហេតុម្ដេច​បានជា ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សហការគ្នា​កែឆ្នៃ ឱ្យ​ស្រះ​ទឹក ឬ​ធូរ​ធម្មជាតិ​ខាងលើនេះ ក្លាយទៅជា​កម្មសិទ្ធិឯកជន​បែប​ហ្នឹង​ទៅវិញ​ហ្ន៎​..?៕ ដោយ​៖ ដែន សីមា​

spot_img
×