Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ស្រុក​ព្រៃនប់ ចាប់​គ្រឿងចក្រ និង​រថយន្ត​បែន​ដឹក​ដី ដែល​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​ចាក់ដី​លុប​អូរ​កំបុត​ធ្វើ​កម្មសិទ្ធិ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាល​ស្រុក​ព្រៃនប់ បានឱ្យដឹងថា គ្រឿងចក្រ និង​រថយន្ត​បែន​ដឹក​ដី​មួយចំនួន ត្រូវបាន​កំលាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រៃនប់ ចាប់​ឃាត់​ទាំងយប់ ពេល​គ្រឿងចក្រ និង​រថយន្ត​ទាំងនោះ កំពុង​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ និង​ដឹក​ដី​ចាក់​លុប​អូរ​កំបុត មាន​ទីតាំងនៅ​ចំណុច​ស្ពាន​អូរ​កំបុត ស្ថិតក្នុង​ភូមិ​អូ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីរដ្ឋបាល​ស្រុក​ព្រៃនប់ បានឱ្យដឹង​បន្តថា ចំណាត់ការ​នេះ គឺជា​ប្រតិបត្តិការ​ដ៏​ក្តៅគគុក​មួយ មិន​ធ្លាប់មាន​ពីមុនមក​ទេ​។​

​មន្ត្រីរដ្ឋបាល​ស្រុក​ព្រៃនប់ ឱ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ចំពោះ​សកម្មភាព​ចុះបង្ក្រាប់​ការ​ឈួ​ស​ឆាយ​ទន្ទ្រាន​ដី​ចំណី​សាធារណៈ​របស់​រដ្ឋ ដែល​រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ចុះ​អនុវត្ត​ពេលនេះ ស្របពេល​មូលដ្ឋាន​នេះ មាន​បុគ្គល​មួយចំនួន បាន​លួច​ឆ្មក់ ចូល​ទន្ទ្រាន់​យក​ដី​ចំណី​អូរ​ធម្មជាតិ យក​មកជា​កម្មសិទ្ធិឯកជន​ជា​បន្ត​បន្ទាប់មក​កន្លង​មកនេះ​។​

​យ៉ាងនេះ​ក្តី គេ​កត់សម្គាល់ថា ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ សមត្ថកិច្ច នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន មនុស្ស​មួយចំនួន ដែល​ជាប់​ពាក់ព័ន្ធ សកម្មភាព​ចូល​ទន្ទ្រាន​ដី​សាធារណៈ​របស់​រដ្ឋ​អនាធិបតេយ្យ គឺ​ត្រូវ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ ចុះបង្ក្រាប់ និង​បញ្ជូនទៅ​កាត់​សាលាដំបូង​ផ្តន្ទាទោស​ជា​ជា​បន្តបន្ទាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×